Connect with us

សេដ្ឋកិច្ច

កសិករដាំតាសក់ អាចរកចំណូលប្រចាំថ្ងៃគ្រប់គ្រងជីវភាព បានគ្រាន់បើ

បានផុស

នៅ

លោក ឈឿង ស៊ីឈុន កសិករ​មួយ​រូប​ប្រកប​របរ​កសិកម្ម​​ដាំ​ដំណាំ​តាសក់​ អាច​រក​ចំណូល​បាន ៣៥ ម៉ឺន​រៀល​​​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​យក​មកផ្គត់ផ្គង់ និង​គ្រប់គ្រង​ក្នុង​ជីវភាព​គ្រួសាររស់នៅប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឿង ស៊ីឈុន កសិករ​មួយ​រូបដាំ​តាសក់ បាន​រៀបរាប់​ថា បច្ចុប្បន្ន​​លោក​ប្រកប​មុខ​របរ​ដាំ​តាសក់​នៅ​លើ​ផ្ទៃដី​ប្រមាណ ២​ រ៉ៃ ដោយ​ការ​ដាំដុះ​រុក្ខជាតិ​ប្រភេទ​នេះ​លោក​ប្រើ​ជីធម្មជាតិ​សុទ្ធសាធ​ហើយ​រយៈពេល​នៃ​ការ​ដាំ ដោយ​ចាប់​ពី​ការ​ដាំ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈ​ពេល ៣០ថ្ងៃ។ ​ក្នុងនោះ ​ទិន្នផល​ដែល​ទទួល​បាន​ដំបូង គឺ​អាច​បេះ​ផ្លែ​តាសក់​បាន ១,៥០០​គីឡូក្រាម លុ​ះក្រោយៗ​មក​ទៀត​លោក​អាច​ប្រមូល ផល​បាន​ត្រឹម ៥០០​គីឡូ​ក្រាម​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ បើ​គិត​ជា​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ដែល​បាន​ពី​ការ​លក់​ផ្លែ​តាសក់ កសិករ​រូប​នេះ​ អាច​រក​បាន​ក្នុង​មួយថ្ងៃ ៣៥​ម៉ឺន​រៀល ដោយ​មាន​ឈ្មួញ​កណ្ដាល​ចុះ​ទៅ​ទិញ​ដល់​ចម្ការ​ផ្ទាល់​តែម្ដង។ លោក​បាន​បន្ថែម​ថា ការ​ប្រកប​មុខរបរ​នេះ​ ​បើ​តំបន់​មាន​ទឹក​គ្រប់គ្រាន់ គឺ​​អាច​ដាំ​បាន ៣​ ដង​ក្នុង​មួយ​ឆ្នាំ។ ជាក់ស្ដែង ការ​ប្រកប​មុខរបរ​នេះ​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​បាន​ធូរធារ​មួយ​កម្រិត។

ទន្ទឹម​នេះ កសិករ​រូប​នេះ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​យ៉ាង​ណា​ជួយ​ទិញ​កសិផល​ខ្មែរ​ដូចគ្នា​ដែល​​យើង​អាច​ធ្វើ​បាន​នៅ​ក្នុង​ស្រុក​ដើម្បី​ជួយ​លើក​​ស្ទួយ​ដល់​ជីវភាព​ខ្មែរ​ដូចគ្នា គឺ​ធ្វើ​យ៉ាង​ណា​កុំ​រំពឹង​ទៅ​លើ​កសិផល​ដែល​នាំចូល​ពី​ប្រទេស​ជិត​ខាង​ ជួនកាល​អាច​មាន​ផល​ប៉ះពាល់​ដោយ​សារ​សារធាតុ​គីមី​ផង​ដែរ។

គួរ​បញ្ជាក់​ថា ស្រុក​រុក្ខគិរី គឺ​ជា​ស្រុក​មួយ​នៅ​ក្នុងចំណោម​ស្រុក​ជា​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង ហើយ​ក៏​ជា​​ស្រុក​មួយ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកប​មុខ​របរ​កសិកម្ម​ដោយ​មាន​ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម