Connect with us

សេដ្ឋកិច្ច

ឥណ្ឌា ចាប់ដៃ អឺរ៉ុប៤ប្រទេស ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទឹកប្រាក់១០០ពាន់លានដុល្លារ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃចន្ទទី១១ខែមីនា, ពេលនេះ ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសអឺរ៉ុបចំនួន៤ ដែលមិនមែនជាសមាជិក EU ដូចជា ន័រវេស ស្វីស អ៊ីស្លង់ និងលិចតិនស្តាញ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា និយាយថា កិច្ចព្រមព្រៀងជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នឹងនាំឲ្យមានការវិនិយោគនៅប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក១០០ពាន់លានដុល្លារ ហើយការ​ប្រកាស​នេះទៀតសោត ​ធ្វើ​ឡើង​ស្រប​ពេល​ចក្រភព​អង់គ្លេស​និង​ឥណ្ឌា​ ​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​ FTA ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​។

លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងដ៏សំខាន់នេះ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់យុវជនរបស់យើង។ ពេលខាងមុខនឹងនាំមកនូវភាពចម្រុងចម្រើន និងការរីកចម្រើនទៅវិញទៅមក ព្រោះយើងពង្រឹងចំណងមិត្តភាពជាមួយប្រទេស EFTA”។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (រូបថត៖ PTI)

ក្រោយ​ការ​ចរចា​ជិត​១៦​ឆ្នាំកិច្ចព្រមព្រៀងនេះ ក៏លេចចេញជារូបរាង ហើយនៅក្រោមកិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងដកពន្ធនាំចូលភាគច្រើនលើទំនិញឧស្សាហកម្មពីប្រទេសទាំងបួន ជាថ្នូរនឹងការវិនិយោគក្នុងរយៈពេល១៥ឆ្នាំ។

ការ​វិនិយោគ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​មួយ​ចំនួន ដូចជា​ឱសថ គ្រឿងចក្រ និង​ការ​ផលិត ជាដើម។

(រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះដែរ EFTA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារនិងសម្រួលដល់នីតិវិធីគយ ដោយធ្វើឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អាជីវកម្មឥណ្ឌា និង EFTA ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេនៅក្នុងទីផ្សាររៀងៗខ្លួន”។

ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌា និងប្រទេស EFTA ទាំង៤ ចាំបាច់ត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះសិន មុនពេលវាអាចចូលជាធរមាន ខណៈស្វីសគ្រោងធ្វើដូច្នេះនៅឆ្នាំក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន ត្រៀម​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​ជាច្រើនទៀតនៅ​អាស៊ី-ប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣០ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម