Connect with us

សេដ្ឋកិច្ច

តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ

បានផុស

នៅ

តាសក់ផ្អែមជាង ៥ តោន របស់ កសិករម្នាក់ ត្រូវបានលក់ចេញទៅកាន់ទីផ្សារ ក្រោយមានការជួយជ្រោមជ្រែងពីសហគមន៍កសិកម្មបន្ទាយឆ្មារ ដែលមកចុះជួយទិញដល់ចម្ការផ្ទាល់ បន្ទាប់មានការផ្សព្វផ្សាយពីតម្លៃតាសក់ផ្អែមធ្លាក់ចុះ កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រឿង ចំណាន កសិករដាំតាសក់ផ្អែម ស្ថិតនៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ​បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយ តាសក់ផ្អែមនៅចម្ការបស់លោកដែលត្រូវប្រមូលផលប្រមាណជាង ៥ តោន មិនទាន់មានទីផ្សារលក់ចេញនៅឡើយទេ ខណៈតម្លៃវិញក៏មានការធ្លាក់ចុះ មិនដូចបណ្ដាឆ្នាំមុនៗ ដែរ។ ក្រោយមក បន្ទាប់ពីមានការជួយផ្សព្វផ្សាយពីសំណាក់ព្រះសង្ឃ ​និងអ្នកលេងបណ្ដេញសង្គមហ្វេសប៊ុក ជួយចែករំលែក និងផ្សព្វផ្សាយបន្តផងនោះ​​ តាសក់ផ្អែម​ របស់លោក ត្រូវបានសហគមន៍កសិកម្មបន្ទាយឆ្មារ ចុះមកប្រមូលទិញដល់ចម្ការ ដើម្បីលក់ចេញទៅកាន់ទីផ្សារបន្តទៀត ដែលតម្លៃទិញពីចម្ការផ្ទាល់ ក្នុងតាសក់ផ្អែម ១ គីឡូក្រាម តម្លៃ ៣ ០០០ រៀល។

លោក ព្រឿង ចំណាន បានមានប្រសាសន៍បន្ថែមថា ជារៀងរាល់ឆ្នាំ ការដំាតាសក់ផ្អែម របស់លោក អាចដាំបានផល ចន្លោះ ៤ ទៅ ៥តោន តាមលក្ខណៈអាកាសធាតុអំណោយផល និងអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីបានថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារលោកទាំងមូល។ លោក ពឿង ចំណាយ បន្តទៀតថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំងដោយសារមានការជួយចែករំលែក និងផ្សព្វផ្សាយដំណាំតាសក់ផ្អែមរបស់លោកទៅកាន់ទីផ្សារ ទើបធ្វើឱ្យតាសក់ផ្អែមលោក បានលក់ចេញយ៉ាងឆាប់រហ័ស ជាងបណ្ដាឆ្នាំមុនៗ ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម