សេដ្ឋកិច្ច
គម្រោង Bay of Lights ចាប់ដៃគូជាមួយសន្និបាត AIM Congress ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights មានមោទកភាពប្រកាសអំពីការចាប់ផ្ដើមនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយសន្និបាត Annual Investment Meeting ហៅកាត់ថា AIM Congress ដែលជាវេទិកាវិនិយោគដ៏ល្បីរបស់សហភាពអារ៉ាប់រួម។ កិច្ចសហការនេះជាការបោះជំហានដ៏ធំមួយក្នុងការពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈិមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/0F5A1019-copy-1024x683.jpg)
កិច្ចសហការនេះលេចចេញជារូបរាងឡើង ក្រោយពីឆ្លងកាត់កិច្ចចរចាអស់រយៈពេលជិតមួយឆ្នាំ រួមជាមួយដំណើរទស្សនកិច្ចជាច្រើនលើកពីសំណាក់អគ្គនាយកសន្និបាត AIM Congress។ កិច្ចព្រមព្រៀងលើភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅក្នុងពិធីចុះហត្ថលេខាដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃគម្រោង Bay of Lights ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/0F5A1028-copy-1024x683.jpg)
ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់ជាវេទិកាសម្រាប់វិនិយោគិន និងមន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីឱកាសវិនិយោគដ៏ទូលំទូលាយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Dawood Al Shezawi ប្រធាននៃ AIM Congress នៅក្នុងពិធីចុះហត្ថលេខា។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/0F5A1069-copy-1024x683.jpg)
សូមបញ្ជាក់ថា សន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈិមបូព៌ាដែលផ្ដោតសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង ១ម៉ឺននាក់ មកពី ១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង ៥០០ មកពីជុំវិញពិភពលោក។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/0F5A1063-copy-1024x683.jpg)
លើសពីនេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ជាមួយ AIM Congress ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ស្តង់ដារអន្តរជាតិដំបូងគេនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១១ ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ផ្ទាល់។ មជ្ឈមណ្ឌលនេះ នឹងជាបណ្ដុំនៃសន្និបាតលំដាប់ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងអាចទាក់ទាញលំហូរវិនិយោគពីតំបន់មជ្ឈិមបូព៌ា ចូលមកកាន់តំបន់អាស៊ី ដែលនឹងជំរុញឲ្យមានការរីកចម្រើនដែលមិនអាចប្រៀបផ្ទឹមបាន។
បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏នឹងត្រៀមបង្ហាញនូវសមិទ្ធផលមួយទៀតផងដែរក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី ដោយគម្រោង Bay of Lights និង AIM Congress គ្រោងនឹងសម្រេចសម្រួលគ្នាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញាខ្ពស់របស់ភាគីទាំងពីរក្នុងការបង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
គម្រោង Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឈានមុខគេជាមួយចក្ខុវិស័យក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ។ ជាមួយទំហំវិនិយោគ ១៦ពាន់លានដុល្លារ គម្រោងទីក្រុងនេះលាតសន្ធឹងលើផ្ទៃដី ៩៣៤ហិកតា ជាមួយផែនការមេដែលបានរចនាឡើងយ៉ាងល្អិតល្អន់ដោយបែងចែកជា៩តំបន់ផ្សេងៗគ្នា ផ្អែកលើសសរស្ដម្ភនៃការអភិវឌ្ឍទាំង៦ រួមមាន សេវាកម្មហិរញ្ញវត្ថុ, ទេសចរណ៍, ការអប់រំ, ការកម្សាន្ត និងរស់នៅ, សុខភាព និងសុខុមាលភាព រួមទាំង សិល្បៈ និងវប្បធម៌ផងដែរ។ ឈរលើចក្ខុវិស័យក្នុងការបង្កើតគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ការរចនាប្រកបដោយយុទ្ធសាស្ត្ររបស់គម្រោង Bay of Lights នេះ នឹងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងពហុវិស័យ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត