សេដ្ឋកិច្ច
វៀតណាម ប្រកាសបើកការិយាល័យផ្សព្វផ្សាយទេសចរណ៍អន្តរជាតិទី១ នៅ ឡាវ
ការិយាល័យផ្សព្វផ្សាយទេសចរណ៍អន្តរជាតិដំបូងបង្អស់របស់វៀតណាម នឹងបើកនៅប្រទេសឡាវ ដែលនេះជាផ្នែកមួយនៃផែនការ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីប្រធានអាជ្ញាធរជាតិទេសចរណ៍វៀតណាម លោក Nguyen Trung Khanh។

ក្នុងសិក្ខាសាលាក្រោមប្រធានបទ “ដំណោះស្រាយឆ្ពោះទៅរកការជំរុញវិស័យទេសចរណ៍” ដែលរៀបចំដោយកាសែត Nguii Lao Dong ក្នុងទីក្រុងហូជីមិញកាលពីថ្ងៃអង្គារទី១២ខែមីនា លោក Khanh និយាយថា វៀតណាម បានកំណត់គោលដៅពោរពេញដោយមហិច្ឆិតា ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពី ១៧ទៅ១៨លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន១១០លាននាក់នៅឆ្នាំនេះ ហើយដើម្បីសម្រេចបានគោលដៅ អាជ្ញាធរបានបញ្ចប់ផែនការទេសចរណ៍ឆ្នាំ ២០២៥-៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។
លោកកត់សម្គាល់ថា ដំណោះស្រាយដែលអាចធ្វើទៅបាន គឺត្រូវបង្កើតការិយាល័យផ្សព្វផ្សាយទេសចរណ៍នៅបរទេស ហើយការិយាល័យនៅឡាវ នឹងជួយទាក់ទាញភ្ញៀវទេសចរមកពីប្រទេសកម្ពុជានិងថៃ។

ស្របពេលជាមួយគ្នានោះ លោក Nguyen Quoc Ky ប្រធានក្រុមហ៊ុនទេសចរណ៍ Vietravel Holdings បានលើកឡើងថា តាមរយៈការបង្កើតការិយាល័យផ្សព្វផ្សាយទេសចរណ៍របស់វៀតណាមនៅក្រៅប្រទេស, ក្រុមហ៊ុនអាចទាញយកអត្ថប្រយោជន៍ពីការិយាល័យតំណាងសហគ្រាស ដែលមានស្រាប់នៅក្នុងប្រទេសផ្សេងៗ។
សូមបញ្ជាក់ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង៦៨.៧% បើធៀបនឹងឆ្នាំមុន និងស្មើ៩៨.៥%នៃតួលេខក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ពេលជំងឺរាតត្បាតកូវីដ១៩ វាយប្រហារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេវាជួលរថយន្តនៅ វៀតណាម ត្រូវប៉ាន់ខ្លាំង ក្រោយចប់ចូលឆ្នាំថ្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា