Connect with us

សេដ្ឋកិច្ច

គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ​មួយចំនួន ទទួលបានការសាងសង់បន្ត

បានផុស

នៅ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ១២ ខែមីនា បានប្រជុំពិភាក្សាលើ​ការស្នើ​ការ​លើក​ទឹកចិត្តពិសេសរបស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នៅខេត្ត​ព្រះ​សីហនុ ក្រោមវត្តមានលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុបានលើក​យក ៥ គម្រោងមកពិភាក្សាវាយតម្លៃ ក្នុងនោះមានគម្រោងមួយ​ចំនួន​បានផ្ដល់គោលការណ៍អនុញ្ញាតលើកទឹកចិត្ត នៃកញ្ចប់ពិសេស ​ហើយមានគម្រោង ២ ទៀត​ ​ត្រៀមផ្ដល់គោលការណ៍លើកទឹកចិត្ត ប៉ុន្តែត្រូវការសម្របសម្រួលវិវាទមួយចំនួនសិន ដោយប្រើ​គោលការណ៍​ក្រៅប្រព័ន្ធតុលាការ។

​លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖«កន្លងមកក្រុមការងារជំរុញ​ការវិនិយោគ​ខេត្តព្រះសីហនុ​បានផ្ដល់ការលើកទឹកចិត្តគម្រោងចំនួន ២ រួចហើយ ហើយម្សិញមាន ៥ ទៀត ហើយក្នុងចំណោម ៥ នេះ គឺទុក ២ សម្របសម្រួលវិវាទ»។​​ គម្រោងទាំង ៥ មានអគារការិយាល័យ ខុនដូ អគារស្នាក់នៅរួ និងសណ្ឋាគារ ស្ថិតនៅក្នុងក្រុងព្រះសីហនុ។

នៅដំណាច់ខែមករា ឆ្នាំ ២០២៤ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារនៅខេត្តព្រះសីហនុ មានដូចជា លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។

តាមរយៈកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក៏មានការលើកលែងអាករលើតម្លៃបន្ថែម អត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់កម្រោង ឬ សកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំងផងដែរ។

លើសពីនេះទៀត នឹងមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ។ លើកលែងពន្ធអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការ ប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម