ព័ត៌មានជាតិ
មន្ត្រី និងអ្នកពាក់ព័ន្ធសម្រេចប្រមូលទិន្នន័យ ត្រៀមអន្តរាគមន៍តម្លៃស្វាយចន្ទី
មន្ត្រីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជាកម្ម ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃទី ១៣ ខែមីនា បានសម្រេចបន្តតាមដាន នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងធាតុចូលនានា មុននឹងសម្រេចវិធានការណ៍ជាក់លាក់ ដើម្បីអន្តរាគមន៍ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី។
ការសម្រេចបែបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហានេះ។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
សូមបញ្ជាក់ថា តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។
ជាមួយគ្នានេះ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផង។
កាលពីពេលថ្មីៗនេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្អាកលក់គ្រាប់ចន្ទីជាបណ្ដោះអាសន្នស្របពេលដែលតម្លៃកំពុងធ្លាក់ចុះ ខណៈបាតុភូតអែលនីណូ បានបង្ករជាផលប៉ះពាល់យ៉ាងខ្លាំងលើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ នេះថា តម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នធ្លាក់មកនៅត្រឹម ៤.៣០០ រៀល ក្នុង១គីឡូ ដែលសមាគមចាត់ទុកថាជាតម្លៃទាប។
សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍កាលពីដើមខែមករា ២០២៤ ថាទិន្នផលស្វាយចន្ទី នាឆ្នាំ ២០២៤នេះ នឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ បើទោះបីជាទិន្នផល កំពុងធ្លាក់ចុះក្តី តម្លៃគ្រាប់ស្វាយចន្ទីឆៅបែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។
សមាគមស្វាយចន្ទីកម្ពុជា បាននឹងកំពុងណែរនាំ សមាជិករបស់ខ្លួនឱ្យហាលគ្រាប់ទុករងចាំតម្លៃប្រសើឡើងនៅខែកក្កដា ឬខែកញ្ញា។
លោក អួន ស៊ីឡុតថ្លែងថា៖ «ហាលគ្រាប់ទុកបើមានលទ្ធភាព កុំឲ្យឈ្មួញបរទេសបានចិត្ត ចន្ទីខូចច្រើនណាស់ឆ្នាំនេះ មិនគួរធ្លាក់ថ្លៃទេ! អ្នកមានលទ្ធភាពគួរហាលទុក កុំលក់ប្រជែងជាមួយកសិករតូចតាច រើសក្រុមហ៊ុនល្អ សម្រាំងគុណភាពគ្រាប់»។
ទិន្នន័យខែមករា ២០២៤ នេះបញ្ជាក់ថា កម្ពុជាបាននាំគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ