សេដ្ឋកិច្ច
សេដ្ឋកិច្ច ឡាវ លូតលាស់ជាលំដាប់ ដោយសារការនាំចេញថាមពលអគ្គិសនី
ប្រទេសឡាវសម្រេចបាននូវកំណើនពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួនគួរកត់សម្គាល់ ដោយបានកើនទៅដល់ទំហំទឹកប្រាក់លើសពី ១៥.៥ ពាន់លានដុល្លារអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ។

ទិន្នន័យដែលបញ្ចេញដោយបណ្តាញពាណិជ្ជកម្មឡាវបានបង្ហាញថា មានកំណើន ៣.៥ ភាគរយ បើធៀបនឹងឆ្នាំមុនៗ ទៅលើទំហំទឹកប្រាក់នាំចេញ និងនាំចូលពេញមួយឆ្នាំ ២០២៣ ។ ក្នុងនោះតម្លៃនាំចេញស្មើនឹងទឹកប្រាក់ ៨ ពាន់លានដុល្លារអាមេរិក មានកំណើន ៣.៥ ភាគរយកើនឡើងជាងឆ្នាំ ២០២២ និងសរុបតម្លៃនាំចូលមានទំហំទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ ដែលមានកំណើនជាងឆ្នាំមុនៗប្រមាណ ៥ ភាគរយ ។
សម្រាប់ប្រភេទការនាំចេញធំៗនាំមុខគេប្រចាំឆ្នាំ ២០២៣ នោះ គឺជាប្រភពថាមពលអគ្គិសនីក្នុងទឹកប្រាក់ប្រមាណ២.៣៨២ ពាន់លានដុល្លារ និងទី២ គឺដុំមាសប្រមាណ ៧០៣ លានដុល្លារ ទី៣ គឺក្រដាស និងផលិតផលក្រដាសប្រមាណ ៤៦៧ លានដុល្លារ រ៉ែមាសក្នុងទំហំទឹកប្រាក់ ៤២៥ លានដុល្លារ និងរ៉ែដែក ៤១១ លានដុល្លារ ដែលផលិតផលនាំចេញទាំងនេះ រួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មឡាវ ។

ដោយឡែក ប្រេងមាស៊ូត ជាទំនិញនាំចូលសំខាន់ជាងគេ ក្នុងទំហំតម្លៃ ៩៥២ លានដុល្លារ ទី២ បរិក្ខារមេកានិច តម្លៃ៦០៦ លានដុល្លារ មធ្យោបាយធ្វើដំណើរក្នុងទំហំតម្លៃ ៥៨០ លានដុល្លារ ផលិតផលដែក និងដែកថែប ៤៥១ លានដុល្លារ ប្រេងឥន្ធនៈ ៤២៨ លានដុល្លារ ដែលសរុបទំនិញទាំងនេះបង្ហាញថា ប្រទេសឡាវពឹងផ្អែកច្រើនលើផលិតផលសម្រេចសម្រាប់សេដ្ឋកិច្ច និងអភិវឌ្ឍប្រទេស ។
សម្រាប់ការនាំចេញថាមពលអគ្គិសនី ជំរុញឲ្យទំហំពាណិជ្ជកម្មឡាវកើនឡើង ដែលជាផ្នែកសំខាន់មួយរុញតួនាទីប្រទេសគ្មានព្រំដែនសមុទ្រមួយនេះជាទីផ្គត់ផ្គង់ថាមពលស្អាត និងចីរភាពទៅកាន់ប្រទេសឯទៀតក្នុងតំបន់ និងបង្ហាញពីកំណើនតម្រូវការសំខាន់នៃថាមពលកើតឡើងវិញ ឬថាមពលស្អាតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។
ដោយឡែក ក្នុងក្របខណ្ឌដៃគូពាណិជ្ជកម្ម ប្រទេសជិតខាង គឺប្រទេសថៃបានក្លាយជាប្រទេសដៃគូនាំចេញដ៏សំខាន់របស់ឡាវ ក្នុងទំហំទឹកប្រាក់ ២.៨ ពាន់លានដុល្លារតាមពីក្រោយដោយប្រទេសចិន វៀតណាម អូស្រ្តាលី និងកម្ពុជា ។ ទន្ទឹមនោះ ថៃក៏ជាប្រទេសនាំមុខគេដែលឡាវនាំផលិតផលទំនិញចូលវិញផងដែរ ក្នុងទំហំទឹកប្រាក់ ៣.៣ ពាន់លាន តាមពីក្រោយដោយ ចិន វៀតណាម សហរដ្ឋអាមេរិក និងជប៉ុន ។
តែយ៉ាងណា សម្រាប់ថ្ងៃអនាគត ប្រទេសចិនកំពុងពង្រឹង និងរៀបចំខ្លួនឲ្យក្លាយជាតំណែងដៃគូពាណិជ្ជកម្មមុខគេរបស់ឡាវ ។ តាមប្រភពព័ត៌មានក្នុងស្រុកឡាវក៏បានបង្ហាញដែរថា ប្រទេសចិនបានវិនិយោគប្រមាណ ១៧ គម្រោងក្នុងទឹកសរុបជិត ១ ពាន់លានដុល្លារអាមេរិកកសម្រាប់ដើមឆ្នាំ ២០២៤ នេះដើម្បីចាក់គ្រឹះពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំរវាងប្រទេសអាស៊ីទាំងពីរនេះ ៕

ដោយ៖ មាន រតនា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល