ព័ត៌មានជាតិ
ទីផ្សាររថយន្តកម្ពុជារំពឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២១
ទីផ្សារទិញលក់រថយន្តនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២១នេះ បន្ទាប់ពីមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០២០កន្លងទៅ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឱ្យរាំងស្ទះដល់ផលិតកម្មរថយន្តនៅទូទាំងពិភពលោក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «នៅឆ្នាំ២០២១នេះ ទីផ្សារទិញលក់រថយន្តនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងក្លាដូចកាលឆ្នាំ២០១៩កន្លងទៅ ដោយលោកមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា និងនៅលើពិភពលោក។ ដំណើរការអាជីវកម្មមួយចំនួននឹងត្រឡប់មកដូចដើមវិញ ហើយតម្រូវការរថយន្តក៏នឹងមានភាពល្អប្រសើរដូចដើមវិញដែរ។»
លោកបានបន្តថា កាលពីឆ្នាំ២០២០កន្លងទៅ ទីផ្សារទិញលក់រថយន្តនៅកម្ពុជាបានធ្លាក់ចុះដល់ទៅជាង៣០ភាគរយ (ទាំងរថយន្តថ្មី និងរថយន្តមួយទឹក) បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះរថយន្តថ្មីធ្លាក់ចុះ១០ភាគរយ និងរថយន្តជជុះធ្លាក់ចុះ៣០ភាគរយ។

ទីផ្សាររថយន្តនៅកម្ពុជារំពឹងថា នឹងមានភាពល្អប្រសើរមួយកម្រិតថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានកាត់បន្ថយអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនចាប់ពី ១០ ទៅ ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។
ចំពោះ លោក ងន សាំង ការបន្ថយអត្រាអាករពិសេសនេះគឺជាជំហ៊ានមួយដែលនឹងជួយដល់ទីផ្សាររថយន្តនៅកម្ពុជា ជាពិសេសរថយន្តថ្មី ពីព្រោះតម្លៃរថយន្តថ្មីនឹងធ្លាក់ចុះខ្លះ ហើយប្រជាពលរដ្ឋនឹងផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្តមួយទឹកទៅប្រើប្រាស់រថយន្តថ្មីវិញ។ និន្នាការនេះនឹងជួយបង្កើនប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ដោយសាររថយន្តថ្មីបង់ពន្ធច្រើនជាងរថយន្តមួយទឹក។
គួរបញ្ជាក់ថា ទិីផ្សាររថយន្តថ្មីនៅកម្ពុជាមានការកើនឡើងពី ១០ ទៅ ២០ភាគរយ ហើយការកាត់បន្ថយអត្រាអាករពិសេសនេះនឹងជម្រុញឱ្យបំណែកទីផ្សាររថយន្តថ្មីបន្តរីកធំបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ៕
អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍