សេដ្ឋកិច្ច
ថៃ ព្រមាន ឈប់នាំចូលពោត ពីប្រទេសជិតខាងណា ដែលមិនគ្រប់គ្រង ភ្លើងឆេះព្រៃ
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ទី១៦ខែមីនា លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានព្រមានថា ថៃ ប្រហែលជាត្រូវចាត់វិធានការតឹងតែងនិងហាមឃាត់ការនាំចូលពោតពីអ្នកជិតខាងនៅឆ្នាំក្រោយហើយ ប្រសិនប្រទេសទាំងនោះ មិនព្រមគ្រប់គ្រងការដុតកាកសំណល់កសិកម្មនិងព្រៃឈើ ដែលរួមចំណែកដល់ការបំពុលខ្យល់ឆ្លងដែន។

កន្លងមកលោកក៏ធ្លាប់ព្រមានដែរថា ថៃ អាចនឹងយកពន្ធនាំចូលពោតពីប្រទេសជិតខាង ប្រសិនបើពួកគេមិនគ្រប់គ្រងការបំពុលបរិយាកាស ប៉ុន្តែការព្រមាននោះគ្មានអ្នកអើពើឡើយ ហេតុដូច្នេះហើយ ទើបធ្វើឲ្យលោកពិចារណាចាត់វិធានការតឹងរ៉ឹង ដោយហាមការនាំចូលពោតដាច់ខាតតែម្តង។
ដោយសិក្សាពីមូលហេតុនៃកំហាប់ភាគល្អិត PM2.5, លោក សេដ្ឋា គូសបញ្ជាក់ថា បញ្ហានៅក្នុងប្រទេសថៃ ភាគច្រើនគឺបណ្តាលមកពីផ្សែងអ័ព្ទឆ្លងដែន បន្ទាប់មកគឺភ្លើងឆេះព្រៃក្នុងស្រុក និងការដុតកាកសំណល់កសិកម្ម។ PM2.5 គឺជាបញ្ហាសេដ្ឋកិច្ច ហើយវាគួរតែត្រូវបានដោះស្រាយជាមួយនឹងការច្នៃប្រតិដ្ឋថ្មី។ បើគ្មានវិធានការសម្រេចទេ គឺមិនអាចសម្រួល ឬបញ្ឈប់បញ្ហាផ្សែងឆ្លងដែនបានឡើយ។

លើសពីនេះ លោកប្រកាសថា រដ្ឋាភិបាលមិនអត់ឱនចំពោះការដុតព្រៃទេ ហើយបើពលរដ្ឋរូបណា ចាប់អ្នកដុតព្រៃបាន នឹងទទួលប្រាក់រង្វាន់ ១០ ០០០ បាត។
ការព្រមានរបស់លោក សេដ្ឋា កើតឡើងមួយថ្ងៃ បន្ទាប់ពី ឈៀងម៉ៃ ឡើងឈរលេខ១ ក្លាយជាទីក្រុងមានកម្រិតខ្យល់ពុល (AQI) ខ្លាំងជាងគេបំផុតលើពិភពលោក។

យោងតាមគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ IQAir, កម្រិត AQI នៅឈៀងម៉ៃបានឈានដល់លេខ២០០ បន្ទាប់មកគឺទីក្រុង តាស្កិន នៃប្រទេសអូសបេគីស្ថាន ឈានដល់លេខ១៩៣ និងទីក្រុង ឡាហ័រ នៃប្រទេសប៉ាគីស្ថាន ឈានដល់លេខ១៥៤។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងឡើយដែល ឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលអាក្រក់បំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទីក្រុងនេះក៏ទទួលចំណាត់ថ្នាក់លេខមួយដែរ។

នៅពេលនោះ សាធារណជន ត្រូវបានណែនាំដល់ឲ្យតាមដានសុខភាពរបស់ខ្លួន ក៏ដូចជាកាត់បន្ថយសកម្មភាពខាងក្រៅផងដែរ ប្រសិនបើពួកគេពិបាកដកដង្ហើម ក្រហាយភ្នែក ឬក្អក។
ការិយាល័យគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃនាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃ និយាយថា បុគ្គលដែលមានហានិភ័យ គួរតែចៀសវាងការហាត់ប្រាណខ្លាំង ជាពិសេសនៅខាងក្រៅ ហើយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឈៀងម៉ៃ ឡើងឈរលេខ១ ម្តងទៀត ជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ