Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនអាកាសចរណ៍​ឡាវ ចាប់ផ្ដើម​ហោះហើរត្រង់​ មកកម្ពុជា​ថ្ងៃនេះ​ ដឹកអ្នកដំណើរ ១១៦ នាក់

បានផុស

នៅ

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​បានឱ្យដឹងថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ឡាវ ចាប់ផ្ដើមហោះហើរត្រង់មកកម្ពុជាចាប់ពីថ្ងៃទី ១៩ ខែមីនា ​ឆ្នាំ ២០២៤ តទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីក្រសួងទេសចរណ៍​ សហការជាមួយ​ព្រលានយន្តហោះ ​នៅព្រឹកថ្ងៃទី ​១៩ ខែមីនានេះ បានរៀប​ចំទទួលស្វាគមន៍ភ្ញៀវទេសចរមកពីប្រទេសឡាវជើងហោះហើរដំបូង​សរុប ១១៦ នាក់ ដោយមានការផ្ដល់ជូនក្រមា និងផ្កា។

​លោក ស៊ិន ចាន់សិរីវត្ថា បានឱ្យដឹងថា ការតភ្ជាប់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវមកកម្ពុជា​ ជាសញ្ញាវិជ្ជមានសម្រាប់អ្នកដំណើរទេសចរ និងប្រជាជន និងអ្នកវិនិយោគ។ ហើយថា ការតភ្ជាប់​ជើងហោះហើរនេះ កាន់តែផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដំណើរ និងទាក់ទាញ់ទេសចរបន្ថែមទៀត។​

​សូមរម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់ហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀង​ចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តា​ទីផ្សារ​បានធ្វើ​ឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។

ឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសមកពីប្រទេសឡាវ សរុបជាង ៣៧ ម៉ឺននាក់ ធ្វើដំណើរមកទស្សនៈ​កិច្ចកម្សាន្តនៅ​ក្នុងប្រទេស​កម្ពុជា ចំនួននេះគឺមានការកើនឡើងរហូត​ដល់ទៅ​៣០២%។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កម្ពុជា​ ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង ៥,៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ កើនឡើង​ជិត ១៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន ៤​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ជិត ៧០ ភាគរយ​នៃ​ភ្ញៀវ​បរទេស​សរុប​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម