សេដ្ឋកិច្ច
១ ឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូង ធ្លាក់ចុះការលក់ចេញទិញចូលរថយន្ត និងគ្រឿងបន្លាស់
ការនាំចេញរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងបានឈានដល់ការធ្លាក់ចុះលើកដំបូង គិតរាប់ក្នុងរយៈពេល ២០ ខែចុងក្រោយនាត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ។ នេះបើតាមទិន្នន័យបញ្ចេញដោយរដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃអង្គារ ទី១៩ ខែមីនានេះ ។
ទន្ទឹមនោះ ទិន្នន័យដែលផ្សាយពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការដឹកជញ្ចូនរថយន្តនាំចេញបានថមថយប្រមាណ ៧.៨ ភាគរយ គិតចាប់ពីឆ្នាំមុនរហូតដល់ឆ្នាំ ២០២៤ នេះដែលស្មើនឹងទំហំទឹកប្រាក់ ៥.១៦ ពាន់លានដុល្លារអាមេរិក ខណៈតួលេខនាំចេញរថយន្តចំនួន ១៩៨,៦៥៣ គ្រឿងក្នុងខែកុម្ភៈ គឺថយចុះចំនួន ១១ ភាគរយធៀបនឹងឆ្នាំ ២០២៣ ។
ការនាំចេញរថយន្តថយចុះនោះ ក៏ដោយសារកត្តាសំខាន់មួយចំនួនរួមចំណែកគឺ ដោយសារបុណ្យឈប់សម្រាកច្រើនចំថ្ងៃធ្វើការ ក៏ដូចជាអំឡុងពេលបុណ្យចូលឆ្នាំថ្មីជាដើម ។ ជាមួយគ្នានោះ ការនាំចេញរថយន្តប្រភេទមិនប៉ះពាល់ដល់បរិស្ថានក៏បានថយចុះប្រមាណ ១៥.៣ ភាគរយស្មើនឹង ១.៧១ ពាន់លានដុល្លារកាលពីខែកុម្ភៈ ដែលជាការថយចុះលើកដំបូងក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយ ។
សម្រាប់រថយន្តកូរ៉េនាំចេញទៅសហរដ្ឋអាមេរិក កើនត្រឹមតែ ១ តួលេខប៉ុណ្ណោះ ខណៈការនាំចេញទៅបណ្តាប្រទេសសហភាពអឺរ៉ុប ប្រទេសនៅមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង ក៏កើនក្នុងកម្រិតតិចតួចត្រឹម ២ តួលេខ ដែលជាតួលេខកើនតិចតួចធៀបនឹងឆ្នាំមុនៗ ។ ដោយឡែកការនាំចេញគ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូង ក៏ទំហំកាន់តែតិចទៅៗ ពោលគឺថយ ១.៦ ភាគរយស្មើនឹង១.៩៨ ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈកន្លងទៅនេះ។
ចំនួនរថយន្តដែលផលិតបានក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ក៏ថយចុះ ១៣.៦ ភាគរយស្មើនឹងចំនួន ៣០០,៤៥៩ គ្រឿងគិតត្រឹមខែកុម្ភៈ ហើយតួលេខរថយន្តលក់ក្នុងស្រុក រាប់ទាំងរថយន្តផលិតក្នុងស្រុក និងនាំចូល មានត្រឹម ១១៥,៧៥៣គ្រឿងគិតត្រឹមខែកុម្ភៈ ដែលថយចុះ ២១.២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ៕
ដោយ៖ មាន រតនា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ