Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ

បានផុស

នៅ

ទីផ្សារនាំចេញផលិតផលឈានមុខគេរបស់ប្រទេសឡាវនៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ នេះ គឺគ្រងតំណែងដោយ ដំឡូងមី ទោះបីប្រទេសអាស៊ានមួយនេះប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មលើសពី ១៨៨ លានដុល្លារក្នុងខែមករាក៏ដោយ ។ នេះបើយោងតាមរបាយការណ៍ពីប្រភពរដ្ឋាភិបាលឡាវ និងចុះផ្សាយដោយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិពីរដ្ឋាភិបាលបានបង្ហាញទៀតថា តម្លៃនៃការនាំចេញឈានដល់ ៥៦១ លានដុល្លារ ខណៈដែលការនាំចូលមានសន្ទុះកើនឡើងដល់ ៧៤៩ លានដុល្លារក្នុងអំឡុងខែដំបូងនៃឆ្នាំ ២០២៤ ហើយទីផ្សារកំពូលគេគឺដំឡូងមីដែលបានដឹកចេញ និងកើបលុយរហូតដល់ ៩៤ លានដុល្លារ ។

ចំណែកផលិតផលនាំចេញកំពូលៗផ្សេងទៀតរួមមាន រ៉ែមាស និងមាសដុំមានតម្លៃ ៤៤ លានដុល្លារអាមេរិក ខណៈផលិតផលក្រដាស និងក្រដាសកែច្នៃមានតម្លៃ ៣៩ លានដុល្លារ រួមជាមួយការនាំចេញកៅស៊ូមានតម្លៃ ៣២ លានដុល្លារ ។ រីឯទីផ្សារក្រាក់ៗសម្រាប់ការនាំចេញផលិតផលឡាវ គឺប្រទេសមហាយក្សចិន ជាមួយនឹងទំហំពាណិជ្ជកម្មប្រមាណ ១៩៨ លានដុល្លារ តោងពីក្រោយយ៉ាងប្រកៀកប្រកិតដោយប្រទេសថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣៤ លានដុល្លារ និង ១២៩ លានដុល្លារ ។

ទាក់ទិនទៅនឹងការនាំចូលឈានមុខគេរបស់ឡាវវិញគឺប្រេងម៉ាស៊ូត ដែលមានតម្លៃ ៩៥ លានដុល្លារ ខណៈផលិតផលគីមី ឧបករណ៍មេកានិច យានជំនិះផ្សេងៗ និងគ្រឿងអគ្គិសនីក៏បានរួមចំណែកយ៉ាងច្រើនក្រាស់ក្រែលចំពោះតួលេខនាំចូលនេះផងដែរ ហើយក្នុង​ចំណោម​ប្រភព​នាំ​ចូល​កំពូល​របស់​ឡាវ គឺថៃ​​មាន​តម្លៃ ៣០៩ លាន​ដុល្លារ ខណៈឈោងតោងដោយប្រទេស​ចិន​​ក្នុង​តម្លៃ ២៩៨ លាន​ដុល្លារ​អាមេរិក ហើយ​វៀតណាម អាមេរិក និង​ជប៉ុនបានត្រឹមតោងកន្ទុយពីក្រោយ ។

បើទោះជាមានការនាំចេញខ្លាំងក៏ដោយ ក៏ឡាវនៅតែបន្តប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការកើនឡើងនៃអត្រាអតិផរណា ។ ជាក់ស្ដែង នៅក្នុងខែកុម្ភៈ អតិផរណាបានហក់ឡើងដល់ ២៥.៣៥ ភាគរយ ជាការកើនឡើងខ្លាំងមិនធ្លាប់មានពី ២៤.៤៤ ភាគរយ បើប្រៀបធៀបនឹងខែមករា ។

គួរបញ្ជាក់ថា ដោយសារតែសម្ពាធនេះហើយទើបទាញឲ្យឡាវប៉ះវិបត្តិឡើងថ្លៃនៃតម្រូវការជាមូលដ្ឋាន ជាពិសេសថ្លៃទឹកផឹក និងប្រើប្រាស់នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ។ បន្ថែមពីនេះ ប្រជាពលរដ្ឋឡាវក៏ប្រឈមមុខនឹងបញ្ហាដ៏សំខាន់មួយទៀតផងដែរ នោះគឺការសម្រួលប្រាក់បៀវត្សរ៍របស់និយោជិត ដើម្បីទប់ទល់នឹងការឡើងថ្លៃរស់នៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម