Connect with us

សេដ្ឋកិច្ច

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

បានផុស

នៅ

គម្រោង មរតកបសេដ្ឋ ត្រូវបានបង្កើតឡើងក្នុងបេសកកម្មដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់បៃតង ដែលជាផ្នែកមួយដ៏សំខាន់នៃនិរន្តរភាពបរិស្ថានជាប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យទេសចរណ៍ ដែលមានតម្លៃជារូបវ័ន្ត បាននិងកំពុងប្រែក្លាយទៅជាគម្រោងកសិទេសចរណ៍ដែលបង្កើតការងារជា ច្រើនដល់សហគមន៍ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅលើផ្ទៃដីសរុបជាង ៥០ហិកតា គម្រោងមួយនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការងារ​សហគមន៍ តាមរយៈការផ្ដល់ការងារមិនតិចជាង ៥០កន្លែង នៅទីតាំងចំនួន ២ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ និងមួយ​ទៀត នៅជាប់ព្រំប្រទល់ ស្រុកបសេដ្ឋ និងភ្នំស្រួច។ តើគម្រោងបានវិវឌ្ឍន៍ខ្លួនទៅជាគម្រោងកសិទេសចរណ៍ដោយរបៀប​ណា?

អតីត​ជាកូនកសិករ​មកពីគ្រួសារ​ក្រីក្រ លោក ហេង ឆវ័ន្ត អគ្គនាយកគម្រោង បានថ្លែងឲ្យដឹងថា លោក និង​ប្អូនជាដៃគូសុទ្ធតែមានកំណើតជាកូនកសិករ និងគ្រួសារក្រីក្រ បានគិត និង​ចាប់ផ្ដើម​ធ្វើ​គម្រោងនេះ «ដោយយកខ្លួនជាដើមទុនសុទ្ធសាទ» ​និងជ្រើសរើសទីតាំង​នៅក្នុងភូមិត្រពាំងធ្លក ឃុំស្វាយ​ចចិប នៅចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន យើងបានបង្កើតគុណតម្លៃ សម្រាប់សហគមន៍ ដែលកើតចេញពីបេះដូង​នៃការ​ស្រលាញ់របស់ស្ថាបនិកគម្រោងពិតៗ លើការប្រែក្លាយ «តំបន់ដែលពីអតីតកាលជាសមរភូមិចុងកាំភ្លើងសម័យសង្គ្រាម​ផ្ទៃ​ក្នុង ក្រោយ​មក​ជាកន្លែងចងគោរបស់កសិករ​» មកជាតំបន់លំហែបែបទេសចរណ៍ បោះតង់ និងកសិកម្មទាក់ទាញភ្ញៀវទេសចរណ៍ជាតិជាច្រើននាក់ មកលេងកម្សាន្ត និង​លំហែបន្ថែមពីលើគម្រោងកសិកម្មមានដំណាំស្រាប់ លើផ្ទៃដីសរុប ពីរកន្លែង​ជាង​ ៣០ ហិកតា។

លោកបន្តទៀតថា លើគម្រោងនៅទីតាំងខាងលើ លើផ្ទៃដីជាង ៣០ហិកតា យើងបានផ្តោតទៅលើដំណាំចេក មានសរុប​ជាង ៤ ពាន់ដើម សាឡាក់ជាង ៣០០០ ដើមក្រូចថ្លុងក្រហម ជាង ១០០០ ដើម តាង៉ែន ជិត ៥០០ ដើម និងដំណាំ​ប្រភេទកម្រលម៉្មើរ ជាង ១៦០០ ដើម។ ក្រៅពីផ្តោតតែទៅលើដំណាំហូបផ្លែ នៅតាមដងផ្លូវចូល យើងបានចូលរួមជាមួយ​ប្រជាពលរដ្ឋដោយផ្ទាល់ ដាំដើមធ្នង់ប្រមាណជិត ១០០០ដើម ត្របែកជួរជិត ៥០០ដើម ដូងលម្អរជិត ១០០ដើម លម្មើរ ដើមលាភ និងដំណាំផ្ដល់ប្លប់ជាច្រើនរយដើមទៀត ដោយចំណាយពេលប្រមាណ ១៣ ខែ មកនេះ។

លោក ហេង ឆវ័ន្ត បន្តទៀតថា ​យើង​កំពុង​ចង​សម្ព័ន្ធ​ជាមួយដៃគូនិង​អ្នកជំនាញ​កសិកម្ម​ជា​ច្រើន​កន្លែង ហើយពេល​ថ្មីៗ នេះយើង​បាន​សហការ​គ្នា ចងសម្ព័ន្ធ​ជាមួយគម្រោង​ មរតកបសេដ្ឋ ​មួយ​កន្លែង​ទៀត​ ស្ថិតនៅជាប់ព្រំប្រទល់ស្រុក​ភ្នំស្រួច យើងបាន​ផ្ដោត​ទៅ​លើ​ ល្ហុង ការ៉ុត លើផ្ទៃដី ២២ ហិកតា ដោយមានដំណាំ ល្ហុង សរុបជាង ៣០០០០ដើម។ នៅពេលសារព័ត៌មាន សាកសួរថា ការអភិវឌ្ឍគម្រោងបែបនេះ ចំណេញពីការវិនិយោគបែបណា លោកលើកឡើងថា ៖«គម្រោងបែបកសិទេសចរណ៍បែបនេះ មិនមែនទទួលបានប្រាក់ចំណេញមកវិញ ក្នុងរយៈពេល ១ ទៅ ៣ឆ្នាំ ដូចអាជីវកម្ម​ទូទៅមួយចំនួននោះទេ ហើយការចំណាយក្រៅពីថ្លៃដី ដែលជាថ្លៃដើម សំខាន់គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឲ្យដំណាំ និងគម្រោងមានផ្លូវ ប្រព័ន្ធទឹក កម្លាំងពលកម្ម លើការថែទាំ ជាការ​ចំណាយ​ដ៏ក្រាស់ក្រែលខ្លាំងណាស់ តែអ្នកដែលបានផលពិតប្រាកដ ក្នុង​ដំណាក់កាលនេះ គឺប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការបង្កើតការងារ និងការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួន មកដល់​គម្រោងរបស់យើង»

​ស្រុកបសេដ្ឋ ត្រូវបានមើលឃើញថា មានការបោះបង់ចោលការសិក្សា និងចំណាកស្រុកទៅប្រកបការងារនៅប្រទេសថៃ​ច្រើនមែនទែន កាលពីអំឡុងឆ្នាំមុនៗ តែបច្ចុប្បន្នការរីកចម្រើននៅមូលដ្ឋាន ក្រោមការកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរ​ក្នុងតំបន់ស្របតាមគោលនយោបាយ ប្រកបដោយចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរបស់យើង និងគម្រោង​ផ្សេងៗទៀត បានបង្កើតការងារដ៏ច្រើនដល់កសិករ ជាពិសេសឃើញមានកសិដ្ឋានចិញ្ចឹមសត្វ ដំណាំផ្ទៃបៃតង និងគម្រោង​ជាច្រើនទៀត។

លោក អ៊ឹង វុធ មេឃុំស្វាយចចិប បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ជាង២ឆ្នាំមុន និងមុនសម័យកូវីដ ការចំណាក​ស្រុកទៅធ្វើការនៅប្រទេសថៃ និងទៅធ្វើការនៅទីក្រុងច្រើន តែបច្ចុប្បន្នការចូលរួមរបស់វិស័យឯកជន បានលើកមុខមាត់​ស្រុកបានច្រើន ហើយប្រជាពលរដ្ឋ ក៏ប្រកបការងារច្រើន នៅតាមគម្រោងឯកជន ដូចជាគម្រោងមរតកបសេដ្ឋ ជាដើម។ ការចូលរួមរបស់វិស័យឯកជន ដែលស្របច្បាប់ និងត្រឹមត្រូវ សម្រាប់ការអភវិឌ្ឍនៅមូលដ្ឋាន គឺពិតជាមិនអាចខ្វះបាន​ជាដាច់ខាត។

​លោក អ៊ឹង វុធ បានបន្តទៀតថា គម្រោង អភិវឌ្ឍន៍នៅមូលដ្ឋាន គួរតែមិនត្រឹមបង្កើតការងារដល់ប្រជាជន ប៉ុន្តែគួរគិតគូ​បន្ថែមទៅដល់ការបង្កើត និរន្តរភាព នៃបរិស្ថាន តាមរយៈការដាំដើមឈើ និងដំណាំហូបផ្លែ ដូចជា ចំការល្ហុង ជាដើម ដែល​មានសមត្ថភាពផ្គត់ផ្គង់ ដល់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបានមួយផ្នែកធំផងដែរ។

ទោះជាយ៉ាងណា ផលលំបាកមួយ ដែលយើងជួបប្រទះ គឺកង្វះទីផ្សារនៅពេលខ្លះ ដែលធ្វើឲ្យគម្រោងមានបញ្ហា ខាតបង់​មួយផ្នែកធំផងដែរ។ លោក ហេង ឆវ័ន្ត បានលើកឡើង ដូច្នេះថា៖ «ប៉ុន្តែសប្ដាហ៍មុន យើងសម្រេចចែកល្ហុង ការ៉ុត ជិត ៣ តោន ដល់ប្រជាជន ដោយឥតគិតថ្លៃ ដោយសារតែបរិមាណតម្រូវការថយចុះ ហើយយើងមិនអាចទុកល្ហុងបានយូរ។ ជា​ជាងទុកឲ្យខូចចោល យើងបានសម្រេចចែកដល់ប្រជាជនអ្នកញ៉ាំ ហ្រ្វ៊ី តែម្ដង»។

ពាក់ព័ន្ធនឹងវិស័យកសិទេសចរណ៍នេះផងដែរ បើយោងតាម លោក តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ធ្លាប់មានប្រសាសន៍តាមរយៈកាសែតខ្មែរថាមស៍កន្លងទៅថា លោក សុខ សុខេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានផ្តួចផ្តើមយុទ្ធសាស្ត្របន្ថែម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេស ឱ្យក្លាយជាគោលដៅ​ទេសចរណ៍​អន្តរជាតិឈានមុខគេ សម្រាប់អ្នកដំណើរទាំងអស់។ “យុទ្ធសាស្ត្រត្រូវបានបែងចែកទៅ​ជាគំនិតផ្តួចផ្តើម​ធំៗ​ចំនួនពីរដូចជា “បង្កើន៥-Five-Build និងការអភិវឌ្ឍន៍៣-Three-Develops”។

លោក តុប សុភ័ក្ត្រ បានបញ្ជាក់ថា គំនិតផ្តួចផ្តើម “បង្កើន៥-Five-Build” រួមបញ្ចូលការលើកកម្ពស់ប្រជាប្រិយភាព និង​ភាព​អស្ចារ្យរបស់ប្រទេសនៅលើឆាកអន្តរជាតិ និងការបង្កើនសមត្ថភាពក្នុងការចូលរួម​ក្នុងព្រឹត្តិការណ៍អន្តរជាតិ​ទេសចរណ៍​កាន់តែច្រើន ក្នុងគោលបំណងលើកកម្ពស់គោលដៅសក្តានុពលរបស់ប្រទេសជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ ហើយការបង្កើនផលិតផលទេសចរណ៍ ដែលពាក់ព័ន្ធនឹង​អេកូ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអាហារ ខណៈការសាងសង់ចុងក្រោយ គឺការបង្កើនធនធាន និងភាពទាក់ទាញ​នៃ​វិស័យទេសចរណ៍ ដើម្បីប្រកួតប្រជែងជាមួយពិភពលោក៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៦ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម