សេដ្ឋកិច្ច
អានបន្តិចមើល ! វិស័យសំណង់លំនៅដ្ឋាន និងអចលនទ្រព្យ ដំណើរការយ៉ាងណាដែរ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩
លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានការវិវត្តន៏នៃស្ថានសេដ្ឋកិច្ចមួយរូបដែរនោះបានអះអាងថា វិស័យសំណង់លំនៅដ្ឋាន និងអចលនទ្រព្យ នៅប្រទេសកម្ពុជា នៅតែដំណើរការធម្មតា បើទោះបីជាមានបញ្ហា ការរីករាលដាល នៃជំងឺសកល គឺកូវីដ-១៩នេះក្តី។
លោក ពុយ គា លើកឡើងថា បើតាមការកត់សំគាល់ ការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅដំណើរការធម្មតា បើទោះបីជាមានការសិក្សាមួយចំនួនថា បានថយចុះសម្រាប់សំណង់ខុនដូ ប៉ុន្តែសម្រាប់សំណង់រស់នៅដូចជាបុរីជាដើម គឺនៅដដែលមិនមានបញ្ហាអ្វីនោះទេ ហើយជាក់ស្តែងគម្រោងរបស់បុរី KP MORN DANY បានបើកសម្ពោធលក់ជាផ្លូវការនៅលើទីតាំងដីអភិវឌ្ឍន៍រហូតទៅដល់១២៥ហិកតា ដែលជាទំហំខ្នាតយក្សមួយ ដែលមានផ្ទះរហូតផ្ទះវីឡារហូតដល់៥០០០វីឡា ដូច្នេះយើងឃើញសន្ទុះនៃតម្រូវការរបស់ប្រជាពលរដ្ឋកម្រិតមធ្យម នៅតែមានតម្រូវការច្រើន។

លោក ពុយ គា បានបញ្ជាក់ថា “ខ្ញុំឃើញតម្លៃសម្រាប់ការលក់ដូរដូចជាផ្ទះវីឡា បុរី ទាំងអស់ ដែលមានតម្លៃខ្ពស់រាងពិបាក ប៉ុន្តែតម្លៃចាប់ពី៥ ទៅ៦ ម៉ឺននៅបន្តលក់ស្រួល ដោយសារតែប្រជាពលរដ្ឋ មានតម្រូវការរស់នៅតាមបែបថ្មី គឺពួកគាត់ចង់ផ្លាស់ប្ដូរពីការរស់នៅបែបចង្អៀត មកទូលាយ ទោះបីជានៅជាយក្រុងក៏ដោយ ហើយឥឡូវនេះវាមានស្ថានភាពបែបហ្នឹង ដូច្នេះខ្ញុំនៅឃើញថា មានក្រុមហ៊ុនច្រើននៅបន្ត ហើយប្រជែងគ្នា។ ពីមុនមានតិចណាស់ ដែលគាត់ធ្វើផ្ទះនៅជាយៗក្រុង ហើយតម្លៃទាប តែឥឡូវនេះ ខ្ញុំឃើញថា មានក្រុមហ៊ុនច្រើនប្រជែងគ្នាខណៈគាត់យកចំណេញតិច ប៉ុន្តែការយកចំណេញតិចនេះ វាបានផ្ដល់ផលល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទៅវិញ។
ដោយសារគាត់ត្រូវការតម្លៃមួយទាប ធ្វើម៉េចឱ្យសមរម្យទៅតាមជីវភាពរបស់គាត់ ជាពិសេសមន្ត្រីរាជការ និស្សិត ឬអ្នករកស៊ីល្មមៗអាចទិញបាន។ អញ្ចឹងខ្ញុំឃើញថា នេះជាចំនុចល្អ ហើយខ្ញុំចង់ឃើញតទៅទៀត។ ខ្ញុំសូមអំពាវនាវដល់អ្នកដែលមានសមត្ថភាព ជាអ្នកមាន ឬជាឧកញ៉ា ធ្វើយ៉ាងណាបង្កលក្ខណៈតម្លៃហ្នឹង កុំឲ្យវាខ្ពស់ពេក ចំណេញដែរ តែចំណេញតិចៗ ដើម្បីឲ្យប្រជាពលរដ្ឋអាចទិញរស់នៅបាន”។

បើតាមលោក ពុយ គា លោកមានការរំពឹងថា នៅពេលដែលជំងឺកូវីដ-១៩ បានថយចុះទៅវិញ ការលក់ដូរនេះ នឹងស្ទុះឡើងវិញ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយបញ្ហាកូវីដ-១៩ នេះហាក់ដូចជាមិនសូវស្រួលប៉ុន្មានទេ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាយើង។ លោកថា Covid-19 វាមិនមែនជាបញ្ហាស្រុកខ្មែរតែមួយទេ តែវាជាចរន្តពិភពលោក ដែលយើងត្រូវទាមទារការការពារទាំងអស់គ្នា។ ការអភិវឌ្ឍន៍ គឺត្រូវតែធ្វើហើយ តែត្រូវតែមានការការពារ និងប្រុងប្រយ័ត្នទាំងអស់គ្នា។
លោក ពុយ គា បានអះអាងដែរថា អ្វីដែលអ្នកវិនិយោគទុនបរទេសចូលមកដាក់ទុន ក៏ដូចជាវិនិយោគនៅប្រទេសកម្ពុជាច្រើន ក៏ដោយសារតែបរិស្ថាននៅក្នុងតំបន់ ក៏ដូចជាស្ថានភាពនយោបាយផងដែរ។ លោកបន្តថា ដូចជានៅបណ្ដាប្រទេសមួយចំនួន ដែលមានភូមាជាដើម កន្លងមកមានអ្នកវិនិយោគចូលទៅវិនិយោគច្រើនណាស់ ប៉ុន្តែនៅពេលប្រទេសទាំងនោះ មានស្ថានភាពនយោបាយមិនល្អច្របូកច្របល់ អ្នកវិនិយោគក៏ចាកចេញវិញ ហើយក៏អាស្រ័យទៅលើការបង្កលក្ខណៈរបស់រដ្ឋាភិបាលផងដែរ ដូចជាការលើកទឹកចិត្ត ការសម្រួលធ្វើយ៉ាងណាឱ្យអ្នកវិនិយោគទាំងក្នុងស្រុក ទាំងក្រៅស្រុក បានសប្បាយចិត្តជាមួយនឹងការរៀបចំរបស់យើង។ លោកថា នៅប្រទេសជិតខាងយើងដូចជាវៀតណាមជាដើម គេបានប្រឹងប្រែងណាស់ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ ហើយលោកជឿថា នៅកម្ពុជាក៏អនុវត្តដូចគ្នានេះដែរ ពីព្រោះនេះជាកត្តាដ៏ធំមួយ នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជាយើង។

ទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះលោក ពុយ គា បានអះអាងថា នៅក្នុងដំណាក់កាលនេះ យើងឃើញមានវិធានការនានារបស់រដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច ដែលបានគិតគូរអំពីបញ្ហាពន្ធ ដោយមានការរៀបចំពន្ធដារ និងកៀរគរចំណូលពន្ធរបស់ជាតិ ដែលបានបាត់បង់ ជាពិសេសចរន្តថ្មីមួយ ដែលក្រសួងទូរគមនាគមន៍បានដាក់ចេញ ដើម្បីគៀងគរប្រមូលលុយ ដែលហូរចេញទៅក្រៅក្រៅ។
ដោយឡែកលោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានវីឡា KP MORN DANY បានអះអាងដែរថា នៅក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវី-១៩នេះ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានរងផលប៉ះពាល់ដោយ ប៉ុន្តែមិនមានបញ្ហាសម្រាប់ក្រុមហ៊ុន KP ទេ។ ជាមួយគ្នានោះ លោកស្រីអះអាងថា សម្រាប់ការលក់ដូរទាំងអស់របស់ KP មិនមានបញ្ហាអ្វីទាំងអស់ ហើយរិតតែមានអតិថិជនគាំទ្រកាន់តែច្រើន ដោយពួកគាត់យកលុយសុទ្ធមកទិញតែម្តង។ ទោះជាយ៉ាងណាលោកស្រីបានអះអាងថា ការសាងសង់លំនៅដ្ឋាននៅក្រុមហ៊ុន KP MORN DANY របស់លោកស្រី មានការយឺតយ៉ាវបន្តិចបន្តួច ដោយសារតែការនាំចូលគ្រឿងសំណង់ ចំពោះការសាងសង់មិនមានបញ្ហាទេ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ពុយ គា ខណៈលោកចុះសង្កេតមើលការបើកលក់គម្រោងលំនៅដ្ឋានវីឡារបស់ក្រុមហ៊ុន KP MORN DANY កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ