Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អ្នក​ឧកញ៉ា គិត ម៉េង ប្រកាស​​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេសថ្មីមួយទៀតនៅ​ខេត្ត​កណ្តាល​

បានផុស

នៅ

​​ក្រុមហ៊ុន Royal Group របស់អ្នក​ឧកញ៉ា គិត ម៉េង បានប្រកាសនឹង​​បង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ថ្មីមួយទៀត​​នៅ​ខេត្តកណ្តាល​ដែលលាត​សន្ធឹង​លើផ្ទៃដី​ទំហំជាង ១២០ ហិកតា។

គម្រោង​​​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​ខេត្ត​កណ្តាល​ ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់នៅ​ជុំវិញ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​សេចក្តីប្រកាសព័ត៌មាន​​របស់ក្រុមហ៊ុន Royal Group កាលពី​​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្ន​ក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើតតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែល​លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ ហិកតា។ ដំណើរការ​គម្រោង​បាន​ចាប់ផ្តើមដោយ​ចាក់​ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹង​ត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុង​ឆ្នាំ​២០២៤ នេះ​។

ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ថ្មី​នេះ ក៏​​នឹង​​តភ្ជាប់ទៅ​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោតដែល​បានសាងសង់រួចតាំងពីឆ្នាំ២០២២។ ប្រភព​បាន​បញ្ជាក់បន្ថែម។

ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ ១០០ ហិកតា ត្រូវបាន​កក់ទុក​​មុនរួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុង​ដំណើរការ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ប្រភពក្រុមហ៊ុន​បាន​បញ្ជាក់ថា នៅពេលដំណើរការផលិតពេញលេញ នឹងបង្កើតឱកាសការងារប្រមាណ ២ ម៉ឺននាក់ថែមទៀតដល់ប្រជាជនខ្មែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម