សេដ្ឋកិច្ច
៣ខែ ដើមឆ្នាំ២០២៤ ថៃ ទាញទេសចរបរទេសបាន៩.៤លាននាក់ កើបលុយ ១២.៤ពាន់លានដុល្លារ
តាមការចុះផ្សាយរបស់ Bangkok Post, នៅថ្ងៃអង្គារទី២ខែមេសា ក្រសួងទេសចរណ៍និងកីឡាថៃ បានចេញរបាយការណ៍មកហើយថា ត្រឹម៣ខែដំបូងនៃឆ្នាំ២០២៤ ប្រទេសនេះ ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៩.៤លាននាក់ កើបចំណូលបាន៤៥៤.៦ពាន់លានបាត (១២.៤ពាន់លានដុល្លារអាមេរិក)។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ប្រទេសថៃ បានកំណត់គោលដៅទេសចរចំនួន៤០លាននាក់ឯណោះ ដែលជាតួលេខជិតស្មើនឹងកម្រិតមុនការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០១៩។
មិនត្រឹមប៉ុណ្ណឹង បើយោងតាមអាជ្ញាធរទេសចរណ៍ថៃ, ពិធីបុណ្យសង្ក្រាន្តរយៈពេល២១ថ្ងៃនៅឆ្នាំនេះ ត្រូវបានព្យាករថា នឹងប្រមូលប្រាក់ចំណូលពីទេសចរក្នុងស្រុកបានចំនួន ៥២.៥ពាន់លានបាតខណៈខេត្តភាគខាងកើត នឹងទាញចំណូលបានច្រើនជាងគេ។

យ៉ាងណាមិញ បើងាកទៅមើលឆ្នាំ២០២៣វិញ ថៃ បានបង់បាត់តំណែងជាប្រទេសមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេប្រចាំតំបន់អាស៊ានហើយ ដោយលេខមួយធ្លាក់ទៅលើម៉ាឡេស៊ីវិញ។
យោងតាមគេហទំព័រ Focus Malaysia, ម៉ាឡេស៊ី មានទេសចរបរទេសមកលេងកម្សាន្តជិត ២៩ លាននាក់កាលពីឆ្នាំមុន ហើយបានក្លាយជាប្រទេសគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងតំបន់អាស៊ាន។

ចំណែកថៃ គឺជាប្រទេសដែលមានទេសចរបរទេសមកលេងច្រើនជាងគេលំដាប់ទី២ ពោលកាលពីឆ្នាំ២០២៣ ប្រទេសនេះទទួលភ្ញៀវទេសចរបរទេសចំនួន២៨ លាននាក់ បន្ទាប់មកគឺ សិង្ហបុរី មាន ១៣.៦ លាននាក់ ខណៈវៀតណាមជាប់លេខ ៤ មានទទួលទេសចរ ១២.៦ លាននាក់។
សូមបញ្ជាក់ ចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៣មក ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឲ្យទេសចរមកពីចិនដីគោក និងឥណ្ឌាចូលមកលេងកម្សាន្តក្នុងប្រទេសដោយមិនគិតទិដ្ឋាការរយៈពេល៣០ថ្ងៃ ស្រដៀងគ្នានឹងប្រទេសថៃដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ អស់តំណែងជាអធិរាជមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេនៅ អាស៊ាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ