ព័ត៌មានជាតិ
អាប់ដេតព័ត៌មាថ្មីបន្ថែម ពីព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាល
លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា ការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល កំពុងដំណើរការគ្មានការរាំងស្ទះនោះទេ ដែលគ្រោងបញ្ចប់ដំណាក់កាលទីមួយនៅឆ្នាំ២០២៣។
ព្រលានយន្តហោះភ្នំពេញថ្មី ជាការវិនិយោគរបស់ក្រុមហ៊ុន OCIC ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២៦០០ហិកតា។

លោកម៉ៅ ភិរុណ បញ្ជាក់ថា មកដល់ពេលនេះការដ្ឋានសាងសង់សម្រេចបាន ១៨ ភាគរយ តែក្រុមហ៊ុនមិនទាន់បានអភិវឌ្ឍពេញផ្ទៃដីទាំង២៦០០ ហិកតា។ បើតាមគម្រោងនៅឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុននឹងបញ្ចប់ផ្លូវរត់១ ឬ២ ដើម្បីដំណើរការហោះហើរបឋម។
លោកបន្តថា ចំពោះបញ្ហាទំនាស់ដីធ្លីនៅក្នុងគម្រោងសាងសង់ព្រលាន អាជ្ញាធរបានដោះស្រាយស្ទើររួចអស់ហើយ នៅតែបញ្ហាតិចតួចដែលត្រូវសម្របសម្រួលដោះស្រាយបន្តទៀត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី វិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ។ អាកាសយានដ្ឋាននេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខ។ សមត្ថភាពព្រលាននេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC ធ្លាប់ប្រាប់បណ្តាញព័ត៌មានថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។
នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន២៧លាននាក់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។
ចំពោះការសាងសង់វិញ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា ក្រុមហ៊ុន បានជ្រើសរើសក្រុមហ៊ុនបរទេសមួយចំនួន និងប្រើប្រាស់ធនធានបច្ចេកទេស និងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ផ្ទាល់ ហើយគោលបំណងសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដើម្បីលើកកម្ពស់ដល់វិស័យសំណង់ ដោយនាំយកនូវបច្ចេកទេសថ្មីៗទំនើបៗមកអនុវត្ត ដែលជាកត្តានាំឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដើរទាន់ពិភពលោកផងដែរ។ នៅពេលសង់រួច ព្រលានយន្តហោះភ្នំពេញថ្មីនេះ នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជា ទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?