Connect with us

សេដ្ឋកិច្ច

VinHMS ចុះអនុស្សរណៈយោគយល់ជាមួយ Canopy Sands Development ដើម្បីនាំបទពិសោធបដិសណ្ឋារកិច្ចថ្មីមកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights

បានផុស

នៅ

[ខេត្តព្រះសីហនុ ប្រទេសកម្ពុជា — ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤] ដើម្បីជំរុញនូវការរួមបញ្ចូលបច្ចេកវិទ្យាថ្មី និងបដិសណ្ឋារកិច្ច ក្រុមហ៊ុនសូហ្វវែរ VinHMS និងក្រុមហ៊ុនអភិវឌ្ឍ​អចលនវត្ថុ​របស់កម្ពុជា Canopy Sands Development បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការជំរុញអភិវឌ្ឍអចលនទ្រព្យនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់បទពិសោធន៍ថ្មីនៃការរស់នៅ តាមរយៈការប្រើប្រាស់ការគ្រប់គ្រងបដិសណ្ឋារកិច្ចទំនើប ជាមួយនឹងសេវាកម្មឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ក្រោមវត្តមាននាយកប្រតិបត្តិសំខាន់ៗមកពី VinHMS និង Canopy Sands Development បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់អនាគតនៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងតំបន់។ តាមរយៈកិច្ចសហការក្នុងការគ្រប់គ្រងសណ្ឋាគារ រីសត អាផាតមិន និងការអភិវឌ្ឍចម្រុះនៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights សម្ព័ន្ធភាពជាយុទ្ធសាស្រ្តនេះនឹងពង្រឹងភាពលេចធ្លោរបស់កម្ពុជាឲ្យក្លាយជាគោលដៅមួយដ៏ទាក់ទាញ។

“ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ VinHMS គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់គម្រោងអភិវឌ្ឍន៍ Bay of Lights ។ យើងមិនគ្រាន់តែស្រមៃចង់បានបដិសណ្ឋារកិច្ចដ៏ប្រណិតប៉ុណ្ណោះទេ យើងកំពុងរៀបចំកន្លែងរស់នៅបែបទំនើប ស្របតាមតម្រូវការរបស់អ្នកទេសចរស៊ីវីល័យ”។ នេះជាការលើកឡើងរបស់លោក David Richard នាយកគ្រប់គ្រងនៃ Bay of Lights Entertainment។

VinHMS នឹងត្រៀមខ្លួនជំរុញគម្រោងអភិវឌ្ឍន៍ Bay of Lights ឆ្ពោះទៅកាន់កម្រិតស្តង់ដារដ៏ល្អឥតខ្ចោះមួយ តាមរយៈការរួមបញ្ចូលប្រព័ន្ធគ្រប់គ្រងដ៏ទំនើប ភ្ជាប់ជាមួយនឹងសេវាកម្មឌីជីថលផ្ដោតលើបទពិសោធរបស់ភ្ញៀវជាចម្បង ដែលនឹង​ក្លាយជាស្តង់ដារគំរូមួយសម្រាប់ការអភិវឌ្ឍនាពេលអនាគត និងពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញផងដែរ។

លោក Nguyen Van Hoang នាយកប្រតិបត្តិក្រុមហ៊ុន VinHMS បានបញ្ជាក់ថា “តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាបដិសណ្ឋារកិច្ចកម្រិតខ្ពស់របស់ VinHMS ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Bay of Lights បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបទពិសោធដ៏ប្រណិតដល់ភ្ញៀវគ្រប់រូប និងជំរុញឱ្យដំណើរការប្រតិបត្តិការកាន់តែល្អឥតខ្ចោះ” ។

គម្រោងអភិវឌ្ឍន៍ Bay of Lights នឹងចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាទំនើប ដែលរួមមានបន្ទប់ឆ្លាតវៃភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងដែលសម្របតាមចំណូលចិត្តរបស់ភ្ញៀវស្នាក់នៅ និងប្រើប្រាស់ថាមពលដែលគិតគូរពីបរិស្ថាន ស្របតាមអាទិភាពលើនិរន្តភាពរបស់សាកលលោក។

កិច្ចសហប្រតិបត្តិការរវាង VinHMS និង Canopy Sands Development នេះ នឹងបន្តអភិវឌ្ឍឲ្យស្របនឹងគោលដៅ និងតម្រូវការថ្មីៗនៃគម្រោងអភិវឌ្ឍន៍ Bay of Lights។​ ស្របជាមួយគ្នានេះដែរ វិសាលភាពនៃកិច្ចសហប្រតិបត្តិការនេះក៏នឹងបន្តពង្រីកសក្ដានុពលឲ្យកាន់តែទូលំទូលាយ តាម​រយៈ​ការ​នាំមកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងការស្វែងរកទីផ្សារថ្មីៗជាដើម ដើម្បី​បង្កើតបទពិសោធបដិសណ្ឋារកិច្ចមួយប្រកបដោយនិរន្តរភាព និងឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យា។

ការសហការរបស់គម្រោងអភិវឌ្ឍន៍ Bay of Lights និង VinHMS ប្រៀបបានជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីសារសំខាន់នៃវត្តមានរបស់បច្ចេកវិទ្យាក្នុងការជំរុញអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ច និងបង្កើតបទពិសោធន៍មួយដែលល្អលើសពីការស្នាក់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៣៤ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៥៣ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម