សេដ្ឋកិច្ច
ពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នាត្រីមាសទី១ ឆ្នាំនេះ
នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ១២ ពាន់លានដុល្លារ កើនជាង ១១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈការនាំចេញរបស់កម្ពុជា បានកើន ១៨ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។

តារាងស្ថិតិដដែលបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ទំហំនៃការនាំចេញ-នាំចូលរបស់កម្ពុជាជាមួយប្រទេសដៃគូអន្តរជាតិមានទឹកប្រាក់សរុប ១២,៤៩ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំចេញ ៦,២៦ ពាន់លានដុល្លារកើនឡើង ១៨ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៦,២៣ ពាន់លានដុល្លារ កើនឡើង ៦,៤ ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សន្ទុះនៃការនាំចេញនៅដើមឆ្នាំ ២០២៤ នេះ មិនមានសន្ទុះខ្លាំងណាស់ណានោះទេ ដោយសារតែទំហំនៃការនាំចេញនៅឆ្នាំមុនខ្សោយ ប៉ុន្តែលោកថា អ្វីដែលជាសញ្ញាល្អ គឺយើងមើលឃើញថា ប្រទេសដែលទិញពីយើងនាំចូលទំនិញយើងទៅច្រើនជាងមុន គឺប្រទេសនោះ គាត់មានប្រាក់ចំណូលច្រើន ខណៈសេដ្ឋកិច្ចសកលលោកចាប់ផ្ដើមមានសញ្ញាល្អប្រសើរដែលធ្វើឱ្យកម្ពុជាអាចនាំចេញបានច្រើនជាងមុន។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជារួមាន អាមេរិក ចិន វៀតណាម ថៃ និងជប៉ុនជាដើម។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២។
ក្នុងនោះទំនិញកម្ពុជានាំចេញ ២២,៦៥ ពាន់លានដុល្លារ កើន ១,៨ ភាគរយ និងការនាំចូលមានចំនួន ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច