Connect with us

សេដ្ឋកិច្ច

វឌ្ឍនៈ ប៊្រូវើរី ដាក់សម្ពោធ វឌ្ឍនៈ ឡាហ្គឺរ៉េដ ផលិតឡើងពីស្រាបៀរវឌ្ឍនៈលាយជាមួយក្រូចឆ្មាររសជាតិជូរអែមស្រាលស្រាទន់

បានផុស

នៅ

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដាក់ដំណើរ​ការផលិតផលទី១៥ របស់ខ្លួនឈ្មោះថា​ វឌ្ឍនៈ ឡាហ្គឺរ៉េដ ផលិត​ឡើងពី​ វឌ្ឍនៈ ព្រីមៀមបៀរ ដែលជាស្រាបៀរប្រណិតផលិតពីស្រូវសាឡីសុទ្ធដំបូងគេនៅកម្ពុជា លាយបញ្ចូលជាមួយក្រូចឆ្មារ​ដែល​ធ្វើឲ្យ​ស្រាបៀរថ្មីមួយនេះ មាន​​​រសជាតិ​​​​ជូរអែម ឈ្ងុយឆ្ងាញ់ ស្រាលស្រទន់ ផ្តល់ភាព​ស្រស់ស្រាយ ជាពិសេស​សម្រាប់រដូវក្តៅនេះ និងដើម្បី​ចូល​រួម​​​អបអរ​សាទរ​សង្រ្កាន្ត​ឆ្នាំថ្មីនាពេលខាងមុខ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វឌ្ឍនៈ ឡាហ្គឺរ៉េដ មានកម្រិតជាតិ​អាកុលតិចត្រឹមតែ ២.៥% ជាមួយនឹងរូបរាងកំប៉ុង​វែង​ស្លីម ពណ៌ស​ មានអក្សរ “វ” ដែល​ជានិមិត្តសញ្ញាមិនអាចខ្វះបានពីម៉ាកសញ្ញា វឌ្ឍនៈ ស័ក្តិសមបំផុតសម្រាប់ការជួបជុំនៅខាងក្រៅ (outdoor activities) នៅសមុទ្រ​ បាប៊ីឃ្យូ និងពិច​និក​ជា​ដើម ជាពិសេសនៅពេលក្លាសេស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ ឲ្យកាន់តែ​ត្រជាក់ ធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ ​បំបាត់ភាពស្រេកទឹក និងផ្តល់ភាព​ស្រស់​ស្រាយទ្វេដង។ អបអររាល់ថ្ងៃ ឬជា​ភាសា​អង់គ្លេស All Day Everyday គឺជាពាក្យស្លោករបស់ វឌ្ឍនៈ ឡាហ្គឺរ៉េដ ដោយសារ វឌ្ឍនៈ ឡាហ្គឺរ៉េដ មាន​រសជាតិ​​ស្រាលស្រទន់ ជូរអែមឆ្ងាញ់ ស្រួលទទួលទាន​បានទាំងមនុស្សប្រុស និងមនុស្សស្រី គ្រប់ពេលវេលា សម្រាប់​រាល់​ឱកាស និងការជួបជុំ។​

លើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ វឌ្ឍនៈ ឡាហ្គឺរ៉េដ ក៏ផ្តល់សំណាងពីក្រវិលកំប៉ុងដើម្បីបង្កើនការជួបជុំរបស់អតិថិជន​ឲ្យកាន់តែរីករាយ ដែលក្នុងនោះមានទឹកប្រាក់ចាប់ពី ៦ពាន់រៀល រហូតដល់២០ លានរៀល ម៉ូតូ Scoopy និងរថយន្តភីកអាប់​សេរីថ្មីជាច្រើនរង្វាន់។ វឌ្ឍនៈ ឡាហ្គឺរ៉េដ ចាប់ផ្តើមដាក់លក់នៅតាមហាងលក់ភេសជ្ជៈទូទាំងប្រទេស ជាពិសេសនៅតាមទីតាំងប្រគំតន្ត្រីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីទាំង១៤ខេត្តក្រុងចាប់ពីថ្ងៃទី១១ ដល់១៦ មេសា ឆ្នាំ២០២៤។

គិតមកដល់សព្វថ្ងៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរវឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរគ្រុឌ,ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, គ្រុឌអាយស៍, គ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវ ក្រហម និងភេសជ្ជៈ វី-អាកទីវ បៃតង និងស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងឈ្នះមេដាយមាស ជាបន្តបន្ទាប់ សរុបចំនួន១៤ ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Award ត្រឹមរយៈពេលយ៉ាងខ្លី។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម