Connect with us

សេដ្ឋកិច្ច

​តម្លៃលក់រាយប្រេងសាំងនៅរក្សាតម្លៃដដែល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះ

បានផុស

នៅ

ភ្នំពេញៈ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតានៅតែរក្សាតម្លៃដដែល ខណៈដែរ​ប្រេងម៉ាស៊ូត​បានធ្លាក់ចុះ​សម្រាប់​រយៈពេល ១០​ ថ្ងៃ​ទៀត​ គឺ​ចាប់ពី​ថ្ងៃទី ​២១ ដល់​ ៣០ ខែមេសា ស្របពេល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ក៏មាន​ការ​ប្រែប្រួល​បន្តិច​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​ ២១ ខែមេសានេះ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតានៅរក្សាតម្លៃដដែលគឺ ៤ ៥០០ ​រៀល​ ក្នុង ​១ ​លីត្រ ធៀបនឹង​ ១០ ​ថ្ងៃមុន ខណៈ​ប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២០០​ រៀល​​ថយមកពី ៤ ២៥០រៀល។​

ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើងថា អនុវត្តតាម​គោលការណ៍​ដែល​បាន​ដាក់ចុះ​ដោយសម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នៃរដ្ឋសភាក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃនីតិកាល​ទី​៧ នៃ​រដ្ឋសភា​បាន​អនុ​​ញ្ញាត​ឱ្យ​បន្ត​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥ ​សេន​ដុល្លារ ​ក្នុង ​១ ​លីត្រ​។

ក្រសួង​បញ្ជាក់ថា​៖ «​ដូច្នេះ​តម្លៃ​លក់រាយ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី ​២១ ដល់​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ ​២០២៤ នឹង​ចុះមក ៤ ៥០០ ​រៀល​ ក្នុង ​១ ​លីត្រ ​សម្រាប់​សាំង​ធម្មតា និង ៤ ២០០​រៀល ​ក្នុង ​១ ​លីត្រ ​សម្រាប់​ប្រេងម៉ាស៊ូត​»​។

យោងតាម​សារព័ត៌មាន CNBC បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ២២ ខែមេសា តម្លៃអនាគត​ប្រេងឆៅ​បាន​ធ្លាក់​ចុះ​ទាប​កាលពី​ថ្ងៃ​ចន្ទកន្លងមកនេះ ​បន្ទាប់ពី​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​បង្កើន​ជម្លោះ​ជាមួយ​អ៊ីស្រាអែលនោះទេ។

សម្រាប់​តម្លៃ​ប្រេង​នៅក្នុង​កិច្ច​​សន្យារបស់អាមេរិក West Texas Intermediate ​សម្រាប់ខែឧសភាបានធ្លាក់ចុះ ២៩ សេនមកនៅត្រឹម៨២,៨៥​ដុល្លារក្នុងមួយបារ៉ែល ខណៈដែលខែមិថុនា តម្លៃ​អនាគត​របស់ Brent ក៏បានធ្លាក់ចុះ ២៩ សេនផងដែរ មកនៅត្រឹម ៨៧ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក និង Brent បានធ្លាក់ចុះ ៣% កាលពីសប្តាហ៍មុន។ ប៉ុន្តែតម្លៃគោលទាំងពីរនេះកើនឡើងជិត ១៦% និង ១៣% រៀងគ្នានៅឆ្នាំនេះ។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ប្រទេស​កម្ពុជា ​បាន​ចំណាយ​ប្រា​ក់ជាង ២,១៧ ​ពាន់​លាន​ដុល្លារ ​លើ​ការ​នាំចូល​ប្រេងម៉ាស៊ូត និង​ប្រេង​ក្នុង​ឆ្នាំ ​២០២៣ ពោលគឺ​ធ្លាក់ចុះ ៧,៦ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០២២​។ ក្នុងនោះ​ការនាំ​ចូល​ប្រេងម៉ាស៊ូត​មាន​ចំនួន ១,៣២ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,២​ ភាគរយ ខណៈ​ការ​នាំចូល​ប្រេង​ធ្លាក់ចុះ​បន្តិចបន្តួច ០,២៦​ ភាគ​​រយ​មក​នៅត្រឹម ៨៥០ ​លាន​ដុល្លារ​។

ក្រសួង​រ៉ែ និង​ថាមពលបាន​ព្យាករ​ថា តម្រូវការ​សម្រាប់​ផលិតផល​ប្រេង និង​ឧស្ម័ន​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨ ​លាន​តោន ​នៅ​ឆ្នាំ ​២០៣០ កើនឡើង​ពី ២,៨​​ លាន​តោន ​ក្នុង​ឆ្នាំ ​២០២០៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម