សេដ្ឋកិច្ច
បញ្ហាកង្វះដើមទុនកំពុងបង្កការលំបាកដល់ក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម
ទីក្រុងហាណូយ៖ ក្រុមហ៊ុនសំណង់ក្នុងស្រុករបស់វៀតណាមនឹងបន្តប្រឈមការលំបាកនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះជាមួយនឹងការកង្វះដើមទុនដែលជាបញ្ហាចម្បងបំផុតរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន VNA របស់វៀតណាម។
សារព័ត៌មាន VNA បានគូសបញ្ចាក់ថា យោងតាមការស្ទង់មតិ មានក្រុមហ៊ុនរហូតដល់ ៤២,២ ភាគរយ បាននិយាយថាពួកគេបានជួបការលំបាកបន្ថែមទៀតនៅក្នុងតីមាសទី១ ខណៈដែរអត្រា ៤១,៥ ភាគរយបានលើកឡើងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេមានស្ថេរភាព ចំណែកឯ ១៦,៥ ភាគរយ បង្ហាញថាអាជីវកម្មរបស់ពួកគេមានសភាពកាន់តែប្រសើរនៅក្នុងត្រីមាសទី១កន្លងទៅនេះ។
សម្រាប់ត្រីមាសទី២ គឺមានអាជីវកម្មប្រមាណ២៧,១ ភាគរយរំពឹងថាប្រតិបត្តិការអាជីវកម្មរបស់ពួកគេនឹងមានការលំបាកជាងមុន ខណៈដែរ ចំនួន៤០,៧ភាគរយរំពឹងថាអាជីវកម្មមានស្ថេរភាព និង៣៣,២ ភាគរយបានព្យាករណ៍ពីដំណើរការអាជីវកម្មកាន់តែប្រសើរបើប្រៀបធៀបទៅនឹងត្រីមាសទី១ ។
ស្ថិតក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននេះ សហគ្រាសចំនួន៤៦,៤ ភាគរយបានអំពាវនាវឱ្យមានការគាំទ្រដើមទុន ដូចជាកម្ចីប្រកបដោយភាពអនុគ្រោះ នីតិវិធីផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួល និងលឿនជាងមុន និងកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចី។
ទន្ទឹមនឹងនេះដែរ ចំនួន ៤៤,៣ ភាគរយបានស្នើសុំឱ្យផ្តល់ជំនួយវត្ថុធាតុដើមដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ខណៈដែរ ចំនួន ៣៨,៣ ភាគរយរំពឹងថាព័ត៌មានដេញថ្លៃនឹងកាន់តែបើកចំហ និងមានតម្លាភាព និងចំនួន ៣២,៩ ភាគរយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនកំណែទម្រង់រដ្ឋបាល។
ការស្ទាបស្ទង់មតិរបស់របាយការណ៍វៀតណាមក៏បានបង្ហាញផងដែរថា ៥៥,៦ ភាគរយនៃសហគ្រាសសំណង់ជួបប្រទះនឹងការលំបាកទាក់ទងនឹងដើមទុន ។ ឥណទានរបស់ធនាគារត្រូវបានពង្រីក ហើយអត្រាការប្រាក់បានថយចុះ ប៉ុន្តែក្រុមហ៊ុនសំណង់ ជាពិសេសខ្នាតតូច និងមធ្យម នៅតែជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនបានបំពេញតាមតម្រូវការរបស់ធនាគារពាណិជ្ជ។
អ្នកជំនាញបានលើកឡើងថា ដើម្បីសម្រាលការលំបាកក្នុងឧស្សាហកម្មសំណង់ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា ការកាត់បន្ថយថ្លៃដើម ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង និងធ្វើឱ្យការវិនិយោគ និងបរិយាកាសអាជីវកម្មកាន់តែប្រសើរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?