Connect with us

សេដ្ឋកិច្ច

វិស័យឯកជនថៃជំរុញឱ្យនាយករដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហាលំហូរកំណើនលើសលុបនៃការមកដល់ភ្ញៀវ​ទេសចរ

បានផុស

នៅ

ជាមួយនឹងការកើនឡើងនៃលំហួរទេសចរណ៍ហួសប្រមាណដែលកើតឡើងនៅក្នុងប្រទេសជាច្រើន ប្រតិបត្តិករទេសចរណ៍ថៃកំពុងជំរុញឱ្យរដ្ឋាភិបាលពិចារណាឱ្យបានហ្មត់ចត់អំពីសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន ខណៈដែលអ្នកខ្លះបានស្នើឱ្យប្រមូលពន្ធទេសចរណ៍ ៣០០ បាតក្នុងគោលបំណងដោះស្រាយបញ្ហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែលលោកនាយករដ្ឋមន្រ្តី​ Srettha Thavisin បានប្តេជ្ញាថានឹងធ្វើឱ្យឆ្នាំ ២០២៥ ជាឆ្នាំសំខាន់សម្រាប់វិស័យទេសចរណ៍ លោក Adith Chairattananon អគ្គលេខាធិការនៃសហព័ន្ធសមាគមទេសចរណ៍ថៃ (Fetta) បាននិយាយថា រ​បាយការណ៍សដែលសហព័ន្ធនឹងដាក់ជូនរដ្ឋាភិបាលនឹងរួមបញ្ចូលដំណោះស្រាយក្នុងការទប់ស្កាត់បញ្ហាលំហូរទេសចរណ៍​លើសលប់​នេះ ដែលត្រូវបានគេឃើញនៅក្នុងប្រទេសថៃមុនពេលជំងឺរាតត្បាត។

កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសផ្សេងទៀតកាលពីសប្តាហ៍មុន ខណៈដែលរដ្ឋាភិបាលរបស់ទីក្រុង Amsterdam បានប្រកាសថាខ្លួនកំពុងហាមឃាត់ការសាងសង់សណ្ឋាគារថ្មី ស្របពេលដែលអ្នកនៅកោះ Canary របស់ប្រទេសអេស្ប៉ាញ​បានអំពាវនាវឱ្យកំណត់ការមកដល់នៃ​ទេសចរ​ ដោយពួកគេត្រូវបានរងផលប៉ះពាល់ដោយការកើនឡើងតម្លៃផ្ទះ។

លោក Adith បាននិយាយថា៖« ជាមួយនឹងការព្យាករណ៍នៃភ្ញៀវទេសចរចំនួន ៤០ លាននាក់ពីគោលដៅសំខាន់ៗដូចជាភូកេត សាមុយ និងប៉ាតាយ៉ា តំបន់ទាំងនោះកំពុងប្រឈមមុខនឹងបញ្ហាលំហូរទេសចរណ៍ច្រើនលើសលប់» ។

លោក​បាន​បន្ត​ថា សម្រាប់​រដូវ​កាលទេសចរណ៍​ខ្ពស់ ភូកេត​បាន​ឃើញ​ការ​កកស្ទះ​ចរាចរណ៍ និង​កង្វះ​ទឹក​រួច​ទៅហើយ ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ខ្លួន​ក៏ចង្អៀតក្នុងចុះចត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ផងដែរ។

លោក Adith បាននិយាយថា យុទ្ធសាស្ត្រសំខាន់មួយគឺទាក់ទាញភ្ញៀវទេសចរពីច្រកសំខាន់ៗទៅកាន់ទីក្រុងផ្សេងៗទៀតនៃប្រទេស ដែលផ្តល់នូវភាពទាក់ទាញ និងកន្លែងដែលមានសក្តានុពលជាច្រើន ដើម្បីទទួលលំហូរភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ។

លោកថា រដ្ឋាភិបាលក៏គួរតែមានការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលមានបំណងធ្វើប្រតិបត្តិការជើងហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានតាមខេត្តដូចជា U-tapao និង​នៅ Khon Kaen និង Krabi ។ ការណ៍នេះនឹងកាត់បន្ថយការកកស្ទះក្នុងចំណោមច្រកចេញចូលដូចជាអាកាសយានដ្ឋានភូកេត ឬអាកាសយានដ្ឋានសុវណ្ណភូមិ ហើយក៏នឹងជួយបង្កើតឱកាសដល់អាជីវកម្មក្នុងតំបន់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម