Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្ដើមជើងហោះហើរក្នុងស្រុកសប្ដាហ៍ក្រោយ

បានផុស

នៅ

បើគ្មានអ្វីប្រែប្រួលនោះទេ ​ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ​នឹងចាប់ផ្ដើមជើង​ហោះហើរ​ប្រចាំថ្ងៃ​របស់​ខ្លួននៅក្នុងស្រុក ​ចាប់ពី​ថ្ងៃទី ០២ ខែឧសភា ​ឆ្នាំ ២០២៤ ​ក្នុងតម្លៃទាបដែលជាការឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេចរក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​២៣ ​ខែមេសា ​ឆ្នាំ ២០២៤ នេះថា តាមគម្រោងក្រុមហ៊ុន AirAsia Cambodia  នឹងចាប់ផ្ដើម​ហោះ​ហើរ​ក្នុងស្រុកនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយដំណើរការដំបូង​មានយន្ត​ហោះ​ថ្មីចំនួន ២ គ្រឿង។​

យន្តហោះ​ថ្មី​​ដំបូងរបស់​ក្រុមហ៊ុន AirAsia Cambodia ​បានមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ដោយត្រៀម​ជើងហោះហើរ​ប្រចាំថ្ងៃ​ចំនួន ៤ ជើង ក្នុង១ថ្ងៃ គឺ​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប និង​​​រវាង​ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​។​

លោក ស៊ិន ចាន់សិរីវត្ថា ​បានបន្ថែមថា ក្រុមហ៊ុន AirAsia ចង់ផ្លាស់ប្ដូរឥរិយាបថ និងបទពិសោធន៍ថ្មីៗ សម្រាប់ការធ្វើដំណើរក្នុងស្រុក ដោយឱ្យអ្នកធ្វើដំណើរមានកម្លាំងឡើងវិញ ដោយគាត់អាចប្រើប្រាស់សេវាហោះហើរក្នុងស្រុកបាន។

​លោក ស៊ិន ចាន់សិរីវត្ថាបន្តថា៖ «ដោយសារតម្លៃធូរថ្លៃ អញ្ចឹងគាត់អាចប្រើសេវាក្នុងស្រុកបាន ​ស្រប​ទៅតាមលក្ខខណ្ឌតាមតម្រូវការ អ្នកប្រញាប់ជិះកប៉ាល់ហោះទៅ អ្នកមិនប្រញាប់​ជិះឡានទៅ»។​

​ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ប្រកាសថា នឹងបើកជើងហោះហើរ ៣ គោលនៅរួមមាន ភ្នំពេញ-សៀមរាប, សៀមរាប-ព្រះសីហនុ, ភ្នំពេញ-សីហនុ ដើម្បីផ្សព្វផ្សាយឱ្យអ្នក​ដំណើរក្នុង​ស្រុក​អាចធ្វើ​ដំណើរ​តាមជើងហោះហើរក្នុងតម្លៃ ៤៩ ដុល្លារ។​

​លោក ខៀ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គ​រយល់ឃើញថា ​កាលណា​មានក្រុមហ៊ុន​អាកាស​ចរណ៍​ច្រើន មានការ​​ប្រកួត​ប្រជែងគ្នា ​តម្លៃសេវាអាកាសចរក៏ធូរថ្លៃ ​ហើយភ្ញៀវក៏ចូលចិត្តធ្វើដំណើរ​តាមយន្ត​ហោះ ដែលជាការទាក់ទាញទេសចរក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម