Connect with us

សេដ្ឋកិច្ច

​ទិន្នផលផ្លែទុរេនធ្លាក់ចុះ ដោយសារអាកាសធាតុរាំងស្ងួត ខ្វះខាតទឹក

បានផុស

នៅ

ម្ចាស់ចម្ការទុរេន​នៅស្រុកស្រែអំបិល​ ខេត្តកោះកុង ​អ្នកស្រី អ៊ុំ ស្រីស្រស់បានឱ្យដឹងនៅថ្ងៃទី ​២៤ ខែ​មេសា ឆ្នាំ ២០២៤​នេះថា ​ទិន្នផលផ្លែ​​ទុរេន បានធ្លាក់ចុះយ៉ាងគំហុក នារដូវប្រមូលផលឆ្នាំនេះ ដោយ​សារអាកាសធាតុក្ដៅ ខ្វះទឹក ​ខណៈតម្លៃលក់បានប្រហាក់ប្រហែលឆ្នាំមុនខ្ទង់ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​អ្នកស្រី អ៊ុំ ស្រីស្រស់បញ្ជាក់ថា៖ «ទិន្នផលឆ្នាំនេះ បានតិចជាងមុន ​ចម្ការណាក៏ដូចចម្ការណាដែរ ​គឺអត់ទឹក ហើយខ្លះ​ងាប់​អស់ដោយមិនបានផល ​តែខ្លះក៏បានប្រហែល៥០ ភាគរយ»។ ​

​​អ្នកស្រីបន្តថា ​ស្ថានភាពទីផ្សារលក់ចេញមិនបានល្អនោះទេ ​លក់មិនដាច់ ​ដោយ​សារ​សេដ្ឋ​កិច្ច ​ពោលគឺគ្មានអ្នកទិញ។ ​

​អ្នកស្រីបន្តថា៖ «រាល់ឆ្នាំ ​អ្នកទិញបោះ​ដុំគាត់យក​ទៅលក់​បន្ត​គាត់​លក់​ដាច់ ​ដូចថា គាត់យក១ តោន គាត់លក់ ៣-៥ ថ្ងៃ អស់ ​តែឥឡូវអត់ទេ ​១ អាទិត្យ ទៅ២ អាទិត្យ បាត់​ឈឹង»។

​អាជីវករលក់ទុរេនកំពតពូជឪខាក់ ​នៅផ្សារអូឡាំពិក ​អ្នកស្រី សេវ ឡេង ​ប្រាប់ថា ត​ម្លៃទុរេនឪខាក់ ​ដែលអ្នកស្រី​កំពុងលក់គឺ ​២ ៧០០ រៀល ក្នុងមួយគីឡូក្រាម ​ខណៈអ្នកស្រីអះអាងថា ហាងរបស់​អ្នក​ស្រី ​លក់​ដាច់គួរសមរាល់ថ្ងៃ។​

​លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតប្រាប់ថា ទុរេនមានច្រើនប្រភេទមានល្អ និង​ធម្មតា ខ្លះមានតម្លៃជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងខ្លះតម្លៃជាង ២ ម៉ឺនរៀល ក្នុងមួយ​គីឡូ​ក្រាម។

​លោក អួនជាង មេង ​បញ្ជាក់ថា ទិន្នផលទុរេនឆ្នាំនេះ ធ្លាក់ចុះ​ពាក់កណ្ដាល បើធៀបនឹងឆ្នាំមុន ដោយសារការ​ខ្វះ​ទឹក និងភាពរាំងស្ងួតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រហូត​ដល់​បច្ចុប្បន្ន។​

ក្រសួងធនធានទឹក និងឧតុនិយម ​បានឱ្យដឹងថា ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រា​នៃ​បាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% មានឥទ្ធិពលនៅលើតំបន់ជុំវិញ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែលធ្វើឱ្យសីតុណ្ហភាពនៅទូទាំង​ប្រទេស​​កើនឡើងខ្ពស់​ជាងមធ្យម​ភាគច្រើនឆ្នាំ ហើយក៏ជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួតប្រឈមនឹងការខ្វះទឹក​។

​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា​មានផ្ទៃដី​ដាំ​ដុះដំណាំទុរេនចំនួន ៥ ២៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ ហិកតាដែល​ទទួលបានបរិមាណផលប្រមាណជាង ៣ម៉ឺនតោន ក្នុងមួយឆ្នាំ៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម