Connect with us

សេដ្ឋកិច្ច

GIZ Cambodia ស្នើរដ្ឋាភិបាលផ្តល់ធាតុចូលលើឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

បានផុស

នៅ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអង្គការ GIZ Cambodia បានស្នើដល់លើរដ្ឋាភិបាល​​ផ្តល់ធាតុចូលឯកសារស្តីពីការកំណត់កាលានុវត្តភាពធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

ក្នុងជំនួបនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ជាមួយក្រុមការងារ GIZ Cambodia តំណាងដោយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ានបានជួបពិភាក្សាជាមួយសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) លើការស្នើសុំធាតុចូលនេះ។​ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ CDC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី គង់ ដារ៉ែន បានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិតផលដែលមានសក្តានុពលសម្រាប់ការនាំចេញ, ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត, និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។

លោកស្រីត្រូវបានដកស្រង់សំដីថា៖«ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូលពីCDCនឹងផ្តល់នូវពុទ្ធិបន្ថែមសម្រាប់ជួយបំពេញបន្ថែមខ្លឹមសារនៃឯកសារដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ»។

លោក សួន សុផល បានថ្លែងអំណរគុណជូនក្រុមការងារ GIZ Cambodia ដែលបានឆ្លៀតពេលវេលាមកជួបពិភាក្សាដោយផ្ទាល់ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។

លោកបានគូសបញ្ចាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាសសម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញសម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងនោះ។

លោកថា៖«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានារួមមានតុវិនិយោគកសិ-ចំណីអាហារ, ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត​ និងបង្កើនកាលានុវត្តភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការពង្រីកឱកាសរីកលូតលាស់ឱ្យកាន់តែស្រស់បំព្រង»។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​​គិតត្រឹមឆ្នាំ២០២៣ ការចុះបញ្ជី​សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល នៅទូទាំងកម្ពុជា មានចំនួនសរុប ៤៤,៦២៨​មូលដ្ឋាន, ប្រើប្រាស់កម្លាំងពលកម្ម​ចំនួន ៤៦៣,៩៦៦នាក់ ក្នុងនោះចុះបញ្ជីថ្មីមានចំនួន ១,៤០៦ មូលដ្ឋាន និងបង្កើតការងារថ្មីបានចំនួន ២០,៦៨៣នាក់ និងកំពុងប្រើប្រាស់សក្តានុពលធនធានពលកម្ម និងវត្ថុ​ធាតុដើម​ក្នុងស្រុកជាចម្បង និងការទទួលយកការផ្ទេរ​បច្ចេកវិទ្យាថ្មីៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម