Connect with us

សេដ្ឋកិច្ច

សហរដ្ឋអាមេរិកនឹងកាត់ទោសស្ថាបនិកក្រុមហ៊ុន Binance ឱ្យជាប់ពន្ធនាគាររយៈពេល៣៦ខែ

បានផុស

នៅ

ក្រុងវ៉ាស៊ីនតោន៖ លោក ZHAO Changpeng (CZ) ដែលជាស្ថាបនិកនៃក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ឱ្យជាប់ពន្ធនាគាររយៈពេល ៣៦ ខែ បន្ទាប់ពីលោកបានសារភាពថាមានកំហុសចំពោះការបំពានច្បាប់ប្រឆាំងនឹងការលាងលុយ។ នេះបើយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកសរសេរនៅក្នុងសាលដីកាកាលពីថ្ងៃទី២៣កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន The Business Times លោក Zhao ដែលត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោសនៅថ្ងៃទី ៣០ ខែមេសានៅទីក្រុង Seattleខាងមុខនេះ បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Binance កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលគាត់​បានសារភាពចំពោះការបំពាន ហើយក្រុមហ៊ុនក៏បានយល់ព្រមលើការពិន័យចំនួន៤,៣២​ ពាន់លានដុល្លារផងដែរ។

រដ្ឋអាជ្ញាអាមេរិកបានប្រាប់តុលាការ​នៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖« ដោយសារទំហំនៃការបំពានដោយចេតនារបស់លោក Zhao ទៅលើច្បាប់របស់សហរដ្ឋអាមេរិក និងផលវិបាករបស់វា ដូច្នេះការកាត់ទោសខាងលើនឹងមានរយៈពេល ៣៦ ខែ» ។

គោលការណ៍ណែនាំនៃការកាត់ទោសរបស់រដ្ឋ​សហព័ន្ធកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៨ ខែចំពោះលោកល Zhao ដែលបានយល់ព្រមមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការអូសបន្លាយរហូតដល់រយៈពេលនោះ។ គាត់​មាន​សេរីភាព​នៅ​សហរដ្ឋ​អាមេរិក​លើ​ការកាន់កាប់មូលបត្រ​បំណុល​ចំនួន ១៧៥ លាន​ដុល្លារ។

អាជ្ញាធរអាមេរិកបាននិយាយថា ក្រុមហ៊ុនBinance បានបរាជ័យក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យជាង ១សែនប្រតិបត្តការ ជាមួយក្រុមភេរវករដែលបានកំណត់រួមមាន ហាម៉ាស អាល់កៃដា និងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី ឬ ISIS ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម