សេដ្ឋកិច្ច
រដ្ឋបង្កើតកម្មវិធីប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ផលិតកម្ម
នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ជាពិសេសការកែច្នៃផលិតផលគ្រាប់ ស្វាយចន្ទី។

កម្មវិធីប្រកួតនេះនឹងត្រូវរៀបចំឡើងជាពីរជុំគឺនៅថ្ងៃទី ០៩ និងទី ១០ ខែឧសភា ឆ្នាំ ២០២៤ សម្រាប់ជុំទីមួយ នៅខេត្តសៀមរាប ហើយសម្រាប់ជុំទី២ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។
សម្រាប់ជ័យលាភីគឺផ្ដល់ជូនពីលេខ ១ ដល់លេខ ៣ និងទទួលបានពានរង្វាន់ អមដោយប្រាក់រង្វាន់លើកទឹកចិត្ត។
នាយកដ្ឋានកសិ-ឧស្សាហកម្ម បានបញ្ជាក់ថា កម្មវិធីប្រឡងនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីតាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេទេសកែច្នៃ គ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផល គ្រាប់ស្វាយចន្ទី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាយល់ឃើញថា ការប្រកួតនេះមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងដាស់តឿនវិនិយោគគិនក្នុងស្រុកដែលមិនសូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ដោយចង់ប្រាប់ពួកគាត់ថា យើងមានសក្តានុពលចន្ទីច្រើនក្នុងស្រុកដែលត្រូវការវិនិយោគបន្ថែម។
ម្យ៉ាងទៀតសហគ្រាសដែលចង់ចូលរួមគួរតែត្រៀមខ្លួនជាពិសេសគឺសុត្ថិភាពចំណីអាហារ និងសិល្បៈលក់លើទីផ្សារ។
លោក អួន ស៊ីឡុតប្រាប់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នបានត្រឹមតែ ១០% ខណៈ ៩០% នៃវត្ថុធាតុដើម ត្រូវបាននាំចេញទៅក្រៅ ហើយកម្មវីធីប្រកួតនេះ ជាការលើកកម្ពស់ផ្នែកកែច្នៃ និងទាក់ទាញវិនិយោគឱ្យសម្លឹងមើលការកែច្នៃក្នុងស្រុក។

បើតាមលោក អួន ស៊ីឡុត ប្រសិនបើមានការកែច្នៃក្នុងស្រុក នឹងជួយផ្ដល់តម្លៃបន្ថែមដល់កសិករ ដោយមិនមានការក្រឡុកតម្លៃដូចសព្វថ្ងៃ។
លោក អួន ស៊ីឡុត បន្តថា៖ «សព្វថ្ងៃនេះ មានការក្រឡុកតម្លៃពីបណ្ដាឈ្មួញបរទេសជិតខាង អញ្ចឹងបើយើងមានរោងចក្ររបស់ខ្លួន វាងាយក្នុងការទប់ឱ្យតម្លៃមានស្ថិរភាពជូនកសិករ និងបង្កើតការងារជូនសហគមន៍កាត់បន្ថយពលករចំណាកស្រុក»៕




អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង