Connect with us

សេដ្ឋកិច្ច

TOYOTA ឈានដល់កំណត់ត្រាប្រចាំឆ្នាំខ្ពស់ជាមួយការលក់​ដ៏រឹងមាំ

បានផុស

នៅ

ក្រុមហ៊ុន TOYOTA Motor បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាការលក់ និងការផលិតជាសកលរបស់ខ្លួនបានឈានដល់កម្រិតខ្ពស់បំផុតគិតត្រឹមដំណាច់ខែមីឆ្នាំនេះ ដែលគាំទ្រដោយតម្រូវការដ៏រឹងមាំ និងអវត្តមាន​នៃការផ្គត់ផ្គង់ semiconductor ដែលខ្លួនបានស៊ូទ្រាំជំនៈអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Mid Japan Economist បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota គ្រោងនឹងពន្យារពេលការចាប់ផ្តើមផលិតរថយន្តអគ្គិសនី (EV) របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការផលិតក្នុងស្រុក ដើម្បីធានាសុវត្ថិភាព និងគុណភាពផលិតផល បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់នៅក្នុង​ក្រុមហ៊ុនរបស់ខ្លួន ​។

សម្រាប់ដំណាច់​ខែមីនា ក្រុមហ៊ុន Toyota បាននិយាយថា ការលក់ជាសាកលសម្រាប់តែក្រុមហ៊ុនមេរបស់ខ្លួនបានកើនឡើង៧,៣ ​ ភាគរយដល់១០,៣១ ​លានគ្រឿងធៀបនឹងឆ្នាំមុន ដែលជាផលិតលើសពីចំនួន ១០ លានគ្រឿងជាលើកដំបូង ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានមើលឃើញអំពីការធ្លាក់ចុះទាំងបរិមាណនិងការលក់របស់ខ្លួនធ្លាក់ចុះនៅក្នុងខែមីនានេះផងដែរ ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ការលក់ជាសកលរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងខែមីនាបានធ្លាក់ចុះ ២,១ ភាគរយធៀបនឹងឆ្នាំមុនមកត្រឹម​ ៨៩៧ ២៥១ គ្រឿង ហើយទិន្នផលរបស់វាបានធ្លាក់ចុះ ១០,៣ ភាគរយមកនៅត្រឹម ៨០៧​ ០២៦ គ្រឿង។

ការលក់អាគុយ EV ទូទាំងពិភពលោករបស់ខ្លួនក្នុងចុងខែមីនាបានកើនឡើងច្រើនជាងបីដងដល់ ១១៦ ៦៥៤ គ្រឿង។

ក្រុមហ៊ុន Toyota គ្រោងនឹងជំរុញការចាប់ផ្តើមផលិតកម្ម EV របស់ខ្លួននៅសហរដ្ឋអាមេរិករហូតដល់រដូវផ្ការីកឆ្នាំ ២០២៦ ពីផែនការដើមដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់កាសែត Mid Japan Economist៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម