Connect with us

សេដ្ឋកិច្ច

ការចរចាកិច្ច​ព្រម​ព្រៀង​​ការ​ចៀស​វាង​ការ​យក​ពន្ធ​ត្រួត​គ្នារវាងកម្ពុជា​-​បារាំងរំពឹង​ថា​បិទបញ្ចប់ឆាប់ៗ

បានផុស

នៅ

ភ្នំពេញ កម្ពុជា​-​បារាំងរំពឹងថា ​ការចរចា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង​ការ​យក​ពន្ធ​ត្រួត​គ្នា​(DTA) នឹងបញ្ចប់នាពេលឆាប់ៗនេះដែលជាការបើកផ្លូវដើម្បី​កម្ពស់​ការ​ធ្វើ​ធុរកិច្ច និង​លំហូរ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​កំណើន​បន្ថែម​ទៀត​។​

លោកស្រី ប៊ុន នារី អគ្គនាយរងនៃអគ្គនាយដ្ឋានពន្ធដារ(GDT) បានដឹកនាំគណៈប្រតិភូទៅ ​ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពិការចៀសវាងការយកពន្ធត្រួតគ្នាជុំទី២ រវាងប្រទេសកម្ពុជានិងប្រទេសបារាំងនៅទីក្រុងបារីសប្រទេសបារាំងកាលពីថ្ងៃទី២៣-២៥ ខែមេសាកន្លងទៅនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់GDT។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីធ្លាប់បានលើកឡើងថា ​​ការ​បើក​ផ្លូវ​ចរចា​លើ DTA រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ដំណើរ​វិវត្តន៍​ថ្មី​មួយ​ទៀត​ដើម្បី​ចូល​រួម​ចំណែក​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពន្ធដារ ជា​ពិសេស​​ដើម្បី​លើក​កម្ពស់​ការ​វិនិយោគ​។​

លោកស្រី​បាន​ថ្លែង​ថា កន្លងមកប្រទេសទាំងពីបាន​រៀបចំ​កិច្ច​ចរចា​កិច្ច​ព្រម​ព្រៀង DTA ជុំ​ទី​១​ម្តងរួចមក ដោយ​ផ្តើម​ចេញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សាធារណ​រដ្ឋ​បារាំង​មក​កាន់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២២​កន្លង​មក និង​ក្រោម​ការ​សម្រប​សម្រួល​ពី​តំណាង​ស្ថាន​ទូត បារាំង​ប្រចាំ នៅ​កម្ពុជា។

លោកស្រី​បាន​ថ្លែង​ថា​៖«​យើង​មាន​ជំនឿ​ដ៏​មុតមាំ​ថា​កិច្ច​ព្រម​ព្រៀង DTA កម្ពុជា​-​បារាំង​នឹង​ក្លាយ​ជា​ឧបករណ៍​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ផ្នែក​ពន្ធដារ ព្រម​ទាំង​ជំរុញ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​»​។​

នៅក្នុងកិច្ចប្រជុំចរចាជុំទី២នោះដែរ លោក Martin Klam ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិ​និង​អឺរ៉ុប នៃក្រសួងហិរញ្ញវត្ថុបារាំង បានលើកឡើងថា សាទរជាមួយនឹងវឌ្ឍនៈភាពនិងឆន្ទៈ​នៃការចរចាកិច្ចព្រមប្រៀងរវាងប្រទេសទាំងពីរ ដែលលោករំពឹងការចរចាលើកិច្ចព្រមព្រៀង​នេះ​នឹ​ងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

លោកស្រី ប៊ុន នារី បានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់ភាគីបារាំង ក្នុងការរៀបចំឱ្យមានកិច្ចចរចាលើកិច្ចព្រមព្រៀងនេះជុំទី២។

​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជ​កម្ម​រវាង​កម្ពុ​ជា និង​បារាំង​ ក្នុងត្រីមាសទី១ឆ្នាំ២០២៤ ការដោះដូរទំនិញរវាងប្រទេសទាំងពីរ មាន​តម្លៃជាង ១១៦​លាន​ដុល្លារ ថយចុះ ៦,៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួនជាង១២៤ ដុល្លារ​។ ក្នុងនោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​បារាំង​សម្រេច​បាន ​៩០,៧៥១លានដុលារថយចុះ៣ភាគរយ​​ និង​ការ​នាំចូល​មាន​ចំនួនជាង២៥ លាន​ដុល្លារ ​ថយចុះជាង១៨​ភាគ​រយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម