Connect with us

សេដ្ឋកិច្ច

វៀតណាមជំរុញការសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

បានផុស

នៅ

ទីក្រុងហាណូយ៖ ក្រសួងសំណង់វៀតណាម​​កំពុងធ្វើការជាមួយវិស័យពាក់ព័ន្ធ និងម្ចាស់សហគមន៍មូលដ្ឋានដើម្បីពិនិត្យ និងពន្លឿនការសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ។

អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyễn Văn Sinh បាននិយាយនៅក្នុងសន្និសីទកាសែត​របស់ក្រសួងដែលធ្វើឡើងនៅទីក្រុងហាណូយ នាថ្ងៃទី ២៦ ខែមេសាថា ការណ៍នេះនឹងធានាបាននូវគោលដៅនៃការបញ្ចប់លំនៅដ្ឋានតម្លៃសមរម្យចំនួន ១៣០​០០០ នៅឆ្នាំនេះ ដែលប្រគល់ដោយនាយករដ្ឋមន្ត្រី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Sinh ការបញ្ចប់គម្រោងលំនៅដ្ឋានតម្លៃសមរម្យទាំងនេះនឹងដោះស្រាយបញ្ហាជាច្រើនរួមទាំងអតុល្យភាពរវាងផ្នែកលំនៅដ្ឋានផងដែរ។

លោក Hoàng Hải ប្រធាននាយកដ្ឋានគ្រប់គ្រងលំនៅឋាន និងទីផ្សារអចលនវត្ថុនៃ​មានប្រសាសន៍ថា ក្រសួងបានជំរុញការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដោយបំពេញបន្ថែមនូវប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះ និងលុបបំបាត់ការលំបាកទាំងអាជីវកម្ម និងអ្នកទិញលំនៅដ្ឋានតម្លៃសមរម្យ។

យោងតាមរបាយការណ៍ មានសហគមន៍ក្នុងស្រុកចំនួន ៤២ ក្នុងចំណោម ៦៣ ទូទាំងប្រទេស គិតចាប់ពីដើមឆ្នាំនេះ រហូតមកដល់ពេលនេះ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ១៣ ត្រូវបានអនុម័ត ​ ជាមួយនឹងការផ្គត់ផ្គង់សរុបចំនួន ១៦​ ០០៨ យូនីត។ ក្នុង​នោះ​មាន​គម្រោង​សាងសង់​រួច​ចំនួន​៣ និង​គម្រោង​ដែល​បាន​បញ្ចប់​ដោយ​ផ្នែក​ចំនួន​២ ដែល​មាន​ការផ្គត់ផ្គង់​សរុប​ចំនួន ២​០១៦ យូនីត។ គម្រោងទាំងនេះមានទីតាំងនៅ Bắc Giang, Thái Bình, Khánh Hòa, Hà Tĩnh និង ទីក្រុងហូជិមិញ។

លើសពីនេះ ការសាងសង់គម្រោងចំនួនបួនផ្សេងទៀតបានចាប់ផ្តើមហើយ ជាមួយនឹងការផ្គត់ផ្គង់សរុបចំនួន​៨ ០៧៣ យូនីតនៅក្នុងខេត្ត Khánh Hòa, Hải Phòng និង Đắk Nông។

​រហូតមកដល់ពេលនេះ ធនាគារពាណិជ្ជ​បានប្តេជ្ញាផ្តល់ឥណទានចំនួន ៧ ពាន់ពាន់លានដុងទៅលើគម្រោងចំនួន១៥​។ ក្នុង​នោះ​គម្រោង​លំនៅឋាន​សមរម្យ​ចំនួន៨​ត្រូវ​បាន​ផ្តល់ឥណទានរួចហើយ ជាមួយ​ទុន​ប្រមាណ​៦៤០​ពាន់​លាន​ដុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម