Connect with us

សេដ្ឋកិច្ច

នាយកប្រតិបត្តិក្រុមហ៊ុនទូរសព្ទស្មាត បង្ហាញទិសដៅបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើការផ្ដល់សេវាទូរគមនាគមន៍

បានផុស

នៅ

ចំពោះ​មុខ​លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក Ziad SHATARA នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនស្មាត (Smart Axiata) បាន​គូស​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចូល​ខ្លួន​មក​វិនិយោគ​លើ​ការ​ផ្ដល់​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ ​ជា​មួយ​​លោក ស៊ុន ចាន់ថុល នា​ថ្ងៃ​ទី​២៩ ខែ​មេសា ម្សិល​មិញ​នេះ លោក Ziad SHATARA បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​នានា ជា​ពិសេស​គឺ​សកម្មភាព​នានា​ដែល​​ក្រុមហ៊ុន​បានរួមចំណែក​ជួយ​សង្គមកម្ពុជា រួមមាន​ជាអាទិ៍ ការបង្កើតកម្មវិធី Smart Music ដើម្បី​គាំទ្រ​សិល្បករ សិល្បការិនី​កម្ពុជា និង​សកម្មភាព​សង្គមនានា​ផ្សេង​ទៀត​ជា​​ច្រើន​ដែល​ក្រុមហ៊ុន​បានរៀបចំ និងសហការរៀបចំបង្កើតឡើង។

​នាយកប្រតិបត្តិក្រុមហ៊ុនស្មាត​បាន​គូស​បញ្ជាក់​ពី​ទិស​ដៅ​បន្ត​របស់​ក្រុមហ៊ុន គឺ​ការ​ចូល​ខ្លួន​មក​វិនិយោគ​ក្នុងការ​ផ្ដល់​ជូន​សេវា​ទូរគមនាគមន៍​ក្នុងប្រទេសកម្ពុជា។

ជា​ការ​ឆ្លើយ​តប លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​សម្រេច​ចិត្តចូល​មក​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា លើការ​ផ្ដល់សេវា​ទូរគមនាគមន៍។

លើស​ពី​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការ​ស្វាគមន៍នឹង​ជួយ​សម្របសម្រួលរាល់​គម្រោងពង្រីកការវិនិយោគនានា ដែល​ក្រុមហ៊ុនគ្រោង​នឹងរៀបចំនាពេលអនាគត ដោយ​ហេតុថាការវិនិយោគ​លើវិស័យនេះ​បានចូលរួមចំណែក​ទាក់ទាញ​វិនិយោគិន​បរទេស​​លើវិស័យផ្សេងៗ​ទៀតមកកម្ពុជាផងដែរ តាមរយៈ​ការបង្ហាញ​ឱ្យឃើញអំពី​ស្ថានភាព​បច្ចុប្បន្នភាព នៃ​សេវាទូរគមនាគមន៍នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម