សេដ្ឋកិច្ច
ក្រុមហ៊ុនរដ្ឋចិននឹងសាងសង់កប៉ាល់ឧស្ម័នធម្មជាតិ(LNG) ចំនួន១៨ ដល់ក្រុមហ៊ុនថាមពលកាតា
ប្រទេសចិន៖ ក្រុមហ៊ុនរដ្ឋចិន CHINA State Shipbuilding Corp (CSSC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការសាងសង់កប៉ាល់ដ៏ធំបំផុតចំនួន ១៨ សម្រាប់ក្រុមហ៊ុន QatarEnergy ដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)។ នេះបើយោងតាមទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃចន្ទ (២៩ មេសា) ។
CCTV បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងពិធីមួយកាលពីថ្ងៃចន្ទ ហើយកប៉ាល់ទាំងនោះនឹងមានទំហំធំជាងគេលើពិភពលោក ដែលមានសមត្ថភាពផ្ទុកឧស្ម័នរហូតដល់២៧១ ពាន់ម៉ែត្រគូបនៃកប៉ាល់នីមួយៗ។
កាលពីខែមីនា ក្រុមហ៊ុន QatarEnergy បាននិយាយថា ខ្លួនបានបញ្ចប់កិច្ចសន្យាមួយចំនួនជាមួយក្រុមហ៊ុនសាងសង់កប៉ាល់មួយចំនួននៅអាស៊ីមួយដើម្បីជំរុញកងនាវាដឹកជញ្ជូនរបស់ខ្លួន។
ការពង្រីកគម្រោងនៅតំបន់ខាងជើងរបស់ក្រុមហ៊ុន QatarEnergy ដែលជាក្រុមហ៊ុននាំចេញ LNG ដ៏ធំមួយរបស់ពិភពលោក ដែលរួមមានរថភ្លើង LNG ចំនួនប្រាំបីផងដែរនោះ នឹងបង្កើនសមត្ថភាពការផលិតឧស្ម័នធម្មជាតិរបស់កាតាដែលនឹងកើនឡើងនូវផលិតកម្មប្រមាណ ៨៥ ភាគរយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ