Connect with us

សេដ្ឋកិច្ច

IMF៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន​៦ភាគរយក្នុងឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ៖ ស្ថាប័នមូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​(IMF) បានកែតម្រូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៤ នេះ​មកត្រឹម ៦​​ភាគ​រយវិញ ដោយថយពីការការព្យាការណ៍​កាលពីដើមឆ្នាំ​ដែលមាន​អត្រា៦,១​ភាគរយ ​ដោយលើកឡើងអំពីការថមថយ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភព​លោក ប៉ុន្តែជាមួយភាពរឹងមាំនៃកំណើន​ប្រទេស​ចិន និង​ឥណ្ឌានឹងជួយគាំទ្របណ្តាប្រទេស​នានាក្នុងតំបន់រួមទាំងកម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ចក្ខុ​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ លោក Krishna Srinivasan ប្រធាន​នាយក​ដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​របស់ IMF បាន​ឱ្យ​ដឹង​កាលពីថ្ងៃអង្គារនេះថា ​កំណើន​សេដ្ឋកិច្ចនៅក្នុងតំបន់នឹងកើនឡើង ៤,៥​ ភាគរយនៅឆ្នាំ ២០២៤នេះ​។ ជាមួយគ្នានេះ អាស៊ីនឹងរួមចំណែកប្រហែល ៦០ភាគរយនៃកំណើនពិភពលោក។ តំបន់នេះត្រូវបានព្យាករ​ថានឹងកើនឡើង ៤,៣ភាគរយនៅឆ្នាំ ២០២៥ ។ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជា​ត្រូវបានកែរតម្រូវមកក្នុងអត្រា៦ភាគរយក្នុងឆ្នាំ និង៦,១​ភាគរយនៅឆ្នាំក្រោយ។

​លោកបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់សម្រាប់តំបន់ ដោយ​ការព្យាករណ៍​អំពី​GDP នៅត្រីមាសទី ១ មានការកើនឡើងគួរឱ្យកត់សម្គាល់ ​។

លោកបានចោទសួរថា៖«ឥឡូវនេះ តើអ្វីនឹងជំរុញឱ្យមានកំណើននេះ? ចម្លើយគឺអាស្រ័យ​លើប្រទេសនីមួយៗ។ ​បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីដែលកំពុងរីកចម្រើន ​​ ការប្រើប្រាស់​របស់ពលរដ្ឋនៅ​តែរឹងមាំដែលជាម៉ាស៊ីនកំណើនដ៏សំខាន់។ នៅក្នុងប្រទេសដែលមាន​សេដ្ឋកិច្ចជឿន​លឿនមួយចំនួន ដូចជាប្រទេសកូរ៉េ យើងរំពឹងថានឹងមានកម្លាំងជំរុញ​វិជ្ជមានពីការនាំចេញ ជាពិសេសតម្រូវការសកលដ៏ខ្លាំងនៃ​ឧបករណ៍ semiconductors ​។

​លោកថ្លែងពន្យល់ទៀតថាគោល​នយោបាយ​រូបិយវត្ថុ​អាមេរិក​ជា​បញ្ហា​សម្រាប់​អាស៊ី។ ​ ការវិភាគ​របស់IMFបង្ហាញថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកមានផលប៉ះពាល់ខ្លាំង និងភ្លាមៗទៅលើលក្ខខណ្ឌហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់នៅអាស៊ី។

លោកថា៖«ការរំពឹងទុកអំពីការបន្ធូរបន្ថយរបស់ធនារកណ្តាលអាមេរិកមានការ ប្រែប្រួល​ក្នុង​ប៉ុន្មានខែថ្មីៗនេះ ដែលជំរុញដោយកត្តាដែលមិនទាក់ទងទៅនឹង តម្រូវការ ស្ថិរភាព​តម្លៃនៅអាស៊ី។ យើងសូមណែនាំធនាគារកណ្តាលអាស៊ីឱ្យផ្តោតលើការគ្រប់គ្រង អតិផរណា​ក្នុងស្រុក និងជៀសវាងការសម្រេចចិត្តជាវិជ្ជមានណាមួយដែលពឹងផ្អែកខ្លាំង លើការផ្លាស់ប្តូរ​របស់ធនាគារកណ្តាលអាមេរិក។ ប្រសិនបើធនាគារកណ្តាលនៃប្រទេស​នោះធ្វើតាមធនាគារ​កណ្តាលអាមេរិកពេកនោះទេ ពួកគេអាចបំផ្លាញស្ថិរភាពតម្លៃនៅក្នុ​ង​ប្រទេសខ្លួន»។

 ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បានលើកឡើង​កាលពី​ខែកុម្ភៈ​ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ​នឹង​ភាពមិនច្បាស់លាស់​ជាច្រើន​រួមមាន ភាព​​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរណ៍ និង​ភាពមិនច្បាស់លាស់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ការណ៍​នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៦,៤​ភាគរយ នៅ​ឆ្នាំ​២០២៤​។​

​លោកស្រី​បាន​ថ្លែងថា​៖«​ទោះជា​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ក៏ដោយ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៦,៤​ភាគរយ​នៅ​ឆ្នាំ​២០២៤ ដែល​រួមចំណែក​​ជា​​ចម្បង​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលនទ្រព្យ​បន្ត​ទទួលបាន​កំណើន​ទាប​»​។​

​លោកស្រី​អះអាងថា ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សន្ទុះ កំណើន និង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​នយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព និង​សមាហរណកម្ម នៃ​ប្រព័ន្ធ​ទូទាត់ ព្រមទាំង​ដាក់ចេញ​នូវ​នយោបាយ និង​វិធាន​ការគាំទ្រ​ចាំបាច់​នានា ប្រកបដោយ​ភាព​បុ​រេ​សកម្ម ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម