Connect with us

សេដ្ឋកិច្ច

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្មសិទ្ធិបញ្ញាជាឧបករណ៍​ដ៏សំខាន់ដើម្បីជំរុញពាណិជ្ជកម្មទំនិញនិង​សេវាកម្ម

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មិល បានថ្លែងថាកម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ​។

ការថ្លែងរបស់លោកស្រី ចម និម្មិលក៏ជា​ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា   ធ្វើឡើងក្នុងពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិតនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

លោកស្រីរដ្ឋមន្ត្រី បានសាទរចំពោះការកចូលរួមជាអធិបតីក្នុងពិធីប្រារព្ធ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ និងស្វាគមន៍នូវវត្តមានចូលរួមពី តំណាងជាន់ខ្ពស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរួមគ្នា និងកិច្ចសហការដ៏ល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការផ្សព្វផ្សាយកម្មសិទ្ធិបញ្ញាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងបន្តថា៖« កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យា»។

លោកស្រីបានគូសបញ្ជាក់ទៀតថា ​ក្នុងកិច្ចព្រមព្រៀងទិដ្ឋភាពពា​ណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលក្នុងនោះ សមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។ ​

ជាមួយគ្នានោះដែរ លោកស្រី​និងលោករដ្ឋមន្រ្តី ហែម វណ្ណឌី ក៏បានដាក់ឱ្យដំណើរការ​​គម្រោង​​ពាក់ព័ន្ធកម្ម​សិទ្ធបញ្ញាចំនួន ៥ រួមមាន៖ (១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម (២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School) (៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម