Connect with us

សេដ្ឋកិច្ច

​កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី​ជិត ៥០ ម៉ឺនតោន ​ក្នុងរយៈពេល ៤ ខែ ​

បានផុស

នៅ

នៅក្នុងរយៈពេល ​៤ ខែ ​ចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ ២០២៤ ​ការនាំចេញ​គ្រាប់​ស្វាយ​ចន្ទី​បានជិត ៥០ ម៉ឺនតោន (៤៩៤ ០០៨) មានការកើនឡើងទ្វេដង បើប្រៀបធៀបរយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំមុន ដែលមានចំនួន ២៨៥ ៣២២ តោន។ នេះបើយោងតាមរបាយការណ៍​របស់នាយកដ្ឋាន​រដ្ឋបាល ផែនការ គណនេយ្យ ​និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា ​កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្វាយចន្ទីស្ទើតែ ៩០ ភាគរយ ​ទៅប្រទេសវៀតណាម និងឥណ្ឌា (​ភាគរយតិចតូច)។ ​

​លោកថា បច្ចុប្បន្ន បាតុភូត អេលីណូ ​បានធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ដល់ដំណាំស្វាយចន្ទី​នៅក្នុង​ប្រទេស​ឥណ្ឌា ដូច្នេះឥណ្ឌាត្រូវការនាំចេញពីកម្ពុជា ប៉ុន្តែឥណ្ឌាមាន​តម្រូវការ​តែគ្រាប់ចន្ទីតូច ខណៈកម្ពុជា​ផលិត​បានគ្រាប់ M23។ ​លោកថា ដោយសារតែការ​ប្រជែង​ទិញ​ពីឥណ្ឌា ​ទើបគ្រាប់​ចន្ទីឡើង​ថ្លៃ​បន្តិច។​

​តម្លៃគ្រាប់ស្វាយចន្ទីសើម បានហក់ឡើងដល់ជាង ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ដែលជា​តម្លៃ​ខ្ពស់​ជាងគេនៅក្នុងរយៈពេល ១៥ ឆ្នាំ។ ចំណែកគ្រាប់ស្ងួតមានតម្លៃ ១ ៥០០ ដុល្លារ ក្នុង១ តោន។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ​នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ ​កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀត​ណាមចំនួន ​៤២៤ ០០០ តោន គិតជាទឹកប្រាក់ ​៥៤៣ លានដុល្លារ ​កើនឡើង ១៣% បើធៀបនឹង​រយៈ​ពេលដូចគ្នានៅឆ្នាំ ២០២៣។

​នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការ​នាំចេញ​គ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹក​ប្រាក់​ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម