Connect with us

សេដ្ឋកិច្ច

សម្ដេចតេជោ ​ស្នើឱ្យក្រុមហ៊ុនបរទេស ​ប្រើរូបមន្ត១ បូក ​បង្កើតរោងចក្រនៅកម្ពុជា​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា ​បានស្នើឱ្យក្រុមហ៊ុនជប៉ុន ​និងក្រុមហ៊ុន​បរទេស​ផ្សេងទៀត ប្រើរូបមន្ត១​បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បី​បំពេញឱ្យ​គ្នា ដោយហេតុថា ក្នុងករណី រោងចក្រមួយណា មានបញ្ហាកើតឡើង​អាចជំនួស​គ្នាបាន ជាក់ស្ដែងដូចជា ក្រុមហ៊ុន Minebea ដែលមាននៅថៃផង និងកម្ពុជាផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយ គណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។ ​

​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធរោងចក្រ Toyota នៅកម្ពុជា ​វាគឺជា​សមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅថ្នាក់ដឹកនាំ ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមាន​ដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ។

​គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេច នូវតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួនដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿង​បង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុន​ជាច្រើនបន្ថែម​ទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម។

លោក ឧកញ៉ា គង់ នួន បានជម្រាបសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការ​ដំឡើងរថយន្ត​នេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិត នៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ សាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាព​យូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្ត​មានសន្តិភាព​ទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុង​តំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ បានស្នើសុំអោយក្រុមហ៊ុនជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះ​បណ្ដាលវិជ្ជាជីវៈដល់​យុវជនចំនួន១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាអោយបន្ថែមទៀតផងដែរ។

សម្ដេចតេជោ រំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមអោយ​ប្រើរូប​មន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញអោយគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។

សម្ដេចតេជោ ចង់អោយរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។

លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា ។

លោក ICHIRO បានប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និង ផ្ដល់ការហ្វឹកហ្វឺនជំនាញ​រថយន្តដល់ប្រជាជនកម្ពុជា។

​ក្រុមហ៊ុន Toyota បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ផ្ដើមពីការបង្កើតការិយាល័យផ្ដល់សេវាកម្ម តូយ៉ូតា ​រហូតវិឌ្ឍដល់មានរោងចក្រ​ នាពេលបច្ចុប្បន្ន។

រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ​ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រោងចក្រ Toyota ​Tsusho Manufacturing (Cambodia) Co.,​Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១ ០៣០ គ្រឿង។

បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ៦ រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ពោធិ៍សាត់ កោះកុង និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម