Connect with us

សេដ្ឋកិច្ច

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធ​ប្រឆាំង​ការលក់បង្ខូចថ្លៃរហូត​ដល់ ៤៣,៥ %​លើ​​អាលុយមីញ៉ូម​របស់​កូរ៉េ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រទី៣ ឧសភាថា សហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តបឋមក្នុងការដំឡើងពន្ធប្រឆាំងការ​បង្ខូចថ្លៃរហូតដល់ ៤៣,៥ %​លើការនាំចូលអាលុយមីញ៉ូមពីកូរ៉េខាងត្បូង។ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap​ របស់កូរ៉េខាងត្បូង។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក គ្រោងនឹងដាក់ពន្ធប្រឆាំងការ​បង្ខូចថ្លៃ ២,៤២%​​ លើការនាំចេញអាលុយមីញ៉ូមដែលផលិតដោយក្រុយមហ៊ុន Shinyang Metal និង ៤៣,៥៦ %​​លើក្រុមហ៊ុនផ្សេងទៀតដែលមិនបានឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ខ្លួន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។​ អត្រាសម្រាប់ក្រុមហ៊ុន ALMAC Co. ដែលជាក្រុមហ៊ុនកូរ៉េខាងត្បូងមួយផ្សេងទៀតត្រូវបានកំណត់នៅសូន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតលើការនាំចូលអាលុយមីញ៉ូមពីប្រទេសចំនួន ១៥ កាលពីខែតុលា បន្ទាប់ពីការដាក់ញត្តិពីសម្ព័ន្ធអាលុយមីញ៉ូម Extruders Coalition និង United Steelworkers Union។

ក្រសួងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅពេលដែលការសម្រេចចិត្តបឋមកំណត់​ប្រឆាំងការបង្ខូចថ្លៃលើ​អាលុយមីញ៉ូមបើប្រៀបធៀបទៅនឹងគូប្រជែងដទៃទៀត ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់តិចតួចលើវិស័យនេះ»។

នាយកដ្ឋានសហរដ្ឋអាមេរិក​ពាណិជ្ជកម្មរបស់អាមេរិក​បាន​កំណត់​ពន្ធ​ប្រឆាំង​ការ​បង្ខូចថ្លៃនេះរហូត​ដល់ ៣៧៦,៨៥ ភាគរយ និង ៨២,០៣ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន និង​ម៉ិកស៊ិក។

នាយកដ្ឋានសហរដ្ឋអាមេរិកបានបន្ថែមថា ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់សក្តានុពលនៃការសម្រេចចិត្តលើទីផ្សារ។

នាយកដ្ឋានពាណិជ្ជកម្មនឹងចេញសាលក្រមចុងក្រោយរបស់ខ្លួននៅក្នុងខែកញ្ញា ​ដោយការសម្រេចចិត្តចុងក្រោយរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់ឧស្សាហកម្មនៅក្នុងខែវិច្ឆិកា។​

កាលពីខែមីនា រដ្ឋមន្ត្រីពាណិជ្ជកម្ម Cheong In-kyo បានផ្ញើលិខិតមួយច្បាប់ទៅកាន់លេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក ហើយបានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ផ្សេងៗ ដើម្បីបង្ហាញពីកង្វល់របស់ទីក្រុងសេអ៊ូលផងដែរលើករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម