សេដ្ឋកិច្ច
តម្លៃអំបិលមានការធ្លាក់ចុះ ស្របពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំង
ប្រធានសមាគម អ្នកផលិតអំបិលខេត្តកំពតបានលើកឡើងថា តម្លៃអំបិលមានការធ្លាក់ចុះខ្លាំង ខណៈការផលិតទទួលបានផលច្រើនលើសពីការរំពឹងទុក ស្របពេលអាកាសធាតុមានការឡើងកម្ដៅខ្លាំងផងនោះ ដែលនាំឱ្យអំបិលដុះលឿន ជាងពេលដែលមានភ្លៀងធ្លាក់។

លោក ប៊ុន ណារិន ប្រធានសមាគម អ្នកផលិតអំបិលខេត្តកំពត បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ការផលិតអំបិលធម្មជាតិ នៅក្នុងខេត្តកំពត គឺទទួលបានទិន្នផលច្រើន ដោយសារអាកាសធាតុកើនឡើងកម្ដៅខ្លាំង ប៉ុន្ដែតម្លៃវិញមានការធ្លាក់ចុះខ្លាំង ដោយសារតែការផលិតបានច្រើន និងការចំណាយច្រើនទៅលើផ្នែកពលកម្ម ក្នុងការផលិតអំបិល ទាំងមូលក្នុងខេត្តកំពត។

លោក បន្តទៀតថា តម្លៃអំបិល សម្រាប់ពេលឥឡូវនេះ លក់ចេញបានត្រឹមតម្លៃ ៨០០០រៀល ទៅ ១,០០០០រៀល ក្នុង១បេ តែប៉ុណ្ណោះ ដែលវាខុសគ្នាជាងពាក់កណ្ដាលនៃតម្លៃលក់ចេញទៅឱ្យឈ្មួញ ដូចពេលកន្លងទៅ។
លោក ប៊ុន ណារិន បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២៤នេះ ការផលិតអំបិលទទួលបានផល ជាង ៦០០០០ តោន តាមរយៈតួលេខ នៃមន្ទីរឧស្សាហកម្ម ខេត្តកំពត។ លោក បានបញ្ជាក់ទៀតថា ឆ្នាំនេះ ការផលិតអំបិលមានរយៈពេលយូរតទៅទៀត ដែលគ្រោងនឹងផលិតឱ្យបាន ១០០ ០០០ តោន ក្នុងឆ្នាំ២០២៤ នេះ។

លោក ប៊ុន ណារិន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំនេះដែរ មិនមានតម្រូវការនាំចូលអំបិលមកពីក្រៅប្រទេស ដូចឆ្នាំកន្លងទៅនោះទេ ក៏ព្រោះឆ្នាំនេះ ប្រទេសកម្ពុជាមិនមានភ្លៀងធ្លាក់ជាប់គ្នាដូចឆ្នាំមុនៗ និងស្របពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំង ដែលនាំឱ្យការផលិតអំបិលធម្មជាតិ ទទួលបានទិន្នផលច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?