Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលថៃថា ​ប្រជាជនខ្លួនបានចំណាយច្រើនបំផុតលើការធ្វើដំណើរ ប្រេងសាំង និងទូរស័ព្ទ

បានផុស

នៅ

ការចំណាយរបស់ប្រជាពលរដ្ឋថៃលើទំនិញប្រើប្រាស់ក្នុងខែមេសាជាមធ្យមគឺ ១៨​ ១៨៧ បាត ដោយការចំណាយច្រើនបំផុតគឺលើការដឹកជញ្ជូនសាធារណៈ ប្រេងសាំង និងទូរស័ព្ទ នេះបើយោងតាមការស្ទង់មតិរបស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានបាងកកប៉ុស្តិ័ដកស្រង់សម្តីលោក Poonpong Naiyanapaporn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងកាលពីថ្ងៃទី៦ ខែឧសភាថា ប្រភេទផលិតផលមិនមែនម្ហូបអាហារ និងគ្រឿងស្រវឹងមានចំនួន ៥៨,៥០% នៃការចំណាយសរុប ខណៈដែលប្រភេទអាហារ និងផលិតផលគ្មានជាតិអាល់កុលមាន ៤១,៥០% ។

ការចំណាយលើការដឹកជញ្ជូនសាធារណៈ ប្រេងសាំង និងទូរសព្ទដៃសរុបមានចំនួន៤ ២៦៧ បាត គឺជាការចំណាយដ៏ធំបំផុតនៅក្នុងប្រភេទទីមួយ។ ការចំណាយលើម្ហូបអាហារសម្រាប់ចម្អិនអាហារនៅផ្ទះមានចំនួន១ ៦៥១ ​ បាតដែលជាចំនួនច្រើនបំផុតនៅក្នុងប្រភេទទីពីរ។

លោក Poonpong បាននិយាយថាសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះដល់៥១,៩ ក្នុងខែមេសា ធ្លាក់ចុះពី៥៤,១ ​ក្នុងខែមីនា ប៉ុន្តែបានបន្តលើសពី៥០ សម្រាប់រយៈពេល ១៧ខែជាប់គ្នា។ ការធ្លាក់ចុះនេះគឺដោយសារតែសេដ្ឋកិច្ចថៃមិនទាន់ឈានដល់ការងើបឡើងវិញពេញលេញនៅឡើយ បើទោះបីជាមានការជំរុញពីការប្រារព្ធពិធីបុណ្យសង្រ្គាន្ត​ចំពេលមានការព្រួយបារម្ភអំពីតម្លៃនៃការរស់នៅ និងការចំណាយខ្ពស់​។

លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) បាននិយាយថា ក្រុមមន្ត្រីកំពុងតាមដានយ៉ាងដិតដល់នូវតម្លៃទំនិញដែលរងផលប៉ះពាល់ដោយអាកាសធាតុក្តៅខ្លាំង ដូចជាបន្លែ និងផ្លែឈើស្រស់។

លោក Wattanasak បាននិយាយថា៖«អាជីវករ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវទាំងអស់ត្រូវតែបង្ហាញយ៉ាងច្បាស់ពីតម្លៃនៃមុខម្ហូបនីមួយៗ។ DIT នឹងបើកការចុះត្រួតពិនិត្យ​ដើម្បីមើលថាតើអាជីវករឡើងថ្លៃ​ឬយ៉ាងណា។ ​អ្នកប្រព្រឹត្តខុសអាចប្រឈមនឹងការផាកពិន័យរហូតដល់ ១៤០ ០០០ បាត ឬជាប់គុករហូតដល់ប្រាំពីរឆ្នាំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ជីវិតកម្សាន្ដ១១ នាទីutes មុន

Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ)

ព័ត៌មានជាតិ១២ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម