Connect with us

សេដ្ឋកិច្ច

ធនាគារ វីង បើកដំណើរការទីតាំងទី២២ របស់ខ្លួនក្នុងខេត្តតាកែវ

បានផុស

នៅ

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជានៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤នេះបានបើកសម្ពោធសាខាថ្មីក្នុងខេត្តតាកែវ ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញទៅដល់អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិ នៃកម្ពុជា, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសាខាខេត្តតាកែវគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបំពេញបេសកម្មរបស់យើងឆ្ពោះទៅរកការពង្រីកវិសាលភាព ព្រមទាំងគាំទ្រទៅដល់សហគមឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។”

លោក ហាន ប៉េងក្វាង បានបន្តទៀតថា៖ “យើងខ្ញុំប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចតាម រយៈការផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។”
ធនាគារ វីង មានគោលបំណងបំពេញតម្រូវការសេវាកម្មធនាគារទៅដល់សហគមដែលកំពុងរីកចម្រើននៅក្នុងខេត្តតាកែវ ដែលបច្ចុប្បន្នមានប្រជាជនប្រមាណជាង១លាននាក់ ហើយមានចំងាយត្រឹមតែប្រមាណ៧៨គីឡូម៉ែត្រពីរាជធានីភ្នំពេញប៉ុណ្ណោះ។ សាខាថ្មីរបស់ធនាគារ វីង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ដែលមានចំងាយប្រហែលត្រឹមតែ៤៥០ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលវិមានឯករាជ្យដូនកែវ។

លោក ហាន ប៉េងក្វាង បានលើកឡើងថា៖ “វត្តមានរបស់យើងនៅទីនេះគឺដើម្បីគាំទ្រសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវតាមរយៈការផ្តល់ជូនដំណោះស្រាយ ក៏ដូចជាឧបករណ៍និងសេវាកម្មហិរញ្ញវត្ថុចំាបាច់នានា ដើម្បីជួយទៅដល់ពួកគាត់ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុ។ យើងខ្ញុំពិតជាមានមោទកភាព ដែលក្លាយជាផ្នែកមួយនៃភាពរីកចម្រើនក្នុងខេត្តតាកែវ។”
សាខាថ្មីនេះផ្តល់ជូនសេវាកម្មធនាគារសម្បូរបែប ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង៤រសៀល ដើម្បីធានាថាអតិថិជនងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុនានា។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់បញ្ញើ ប្រាក់កម្ចី គណនីសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។

បន្ថែមលើនេះ ធនាគារ វីង សាខាខេត្តាតាកែវ មានកន្លែងចំណតយានយន្តធំទូលាយ ហើយត្រូវបានបំពាក់ជាមួយនូវម៉ាស៊ីនដក-ដាក់ប្រាក់ដ៏ទំនើប ដើម្បីបំពេញតម្រូវការអតិថិជន។ លើសពីនេះទៀត ក្នុងអំឡុងពេលប្រតិបត្តិការសេវាកម្មធនាគារ អតិថិជនក៏អាចទទួលទានកាហ្វេ និងទឹកផ្លែឈើដ៏មានឱជារស និងគុណភាពខ្ពស់ពីហាង Coffee Hub ឋិតក្នុងបរិវេណសាខារបស់ធនាគារ វីង តែម្តង។

ជាមួយនឹងការបើកឱ្យដំណើរការសាខាខេត្តតាកែវ ឥឡូវនេះ ធនាគារ វីង បានពង្រីកប្រតិបត្តិការរបស់ខ្លួនរហូតដល់២២ការិយាល័យហើយ បន្ថែមពីលើបណ្តាញភ្នាក់ងារវីងចំនួន ១១.០០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ វីង គ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកសាខាជាច្រើនបន្ថែមទៀត ក៏ដូចជាផ្តល់ជូននូវដំណោះស្រាយឌីជីថលថ្មីៗ ដែលជាផ្នែកមួយនៃផែនការអនាគតរបស់ធនាគារ វីង។ ផែនការពង្រីកខ្លួនជាបន្តបន្ទាប់នេះ នឹងបង្កើនភាពងាយស្រួលទៅដល់អតិថិជនទូទៅ ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលជួយឲ្យសម្រេចចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដែលចាំបាច់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងគោលបំណងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤០ នាទីutes មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច៤៥ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

សេចក្ដីជូនដំណឹង៤៦ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម