Connect with us

សេដ្ឋកិច្ច

ការឈប់​សម្រាក​វិស្សមកាលរបស់ប្រទេសចិន​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក

បានផុស

នៅ

អ្នកជំនាញទេសចរណ៍បាននិយាយថា ថ្ងៃឈប់សម្រាករបស់ចិនបានក្លាយជាកម្លាំងរុញច្រានដល់សេដ្ឋកិច្ចពិភពលោក ដោយថ្ងៃឈប់សម្រាកខែឧសភាដែលទើបតែបញ្ចប់បាននាំមកនូវការកើនឡើងយ៉ាងខ្លាំងនៃកំណើនទេសចរណ៍ទៅកាន់គោលដៅក្នុងស្រុក និងក្រៅប្រទេស។

ពួកគេ​បាន​បន្ថែម​ថា ភាព​អំណោយផល​នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ​បង្ហាញ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃឈប់សម្រាកបាននាំមកនូវដំណឹងល្អដល់ភ្នាក់ងារទេសចរណ៍ ដែលបាននិយាយថា ផលិតផលដំណើរកម្សាន្តផ្លូវឆ្ងាយ លក់ដាច់ខ្លាំងក្នុងថ្ងៃឈប់សម្រាករយៈពេលប្រាំថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ ដំណើរការល្អនៃថ្ងៃឈប់សម្រាកក៏ត្រូវបានគេរំពឹងថានឹងលើកកម្ពស់សុខភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពបន្ថែមទៀតនៃឧស្សាហកម្មនេះផងដែរ។

ប្រជាជនចិនកាន់តែច្រើនជ្រើសរើសចំណាយពេលសម្រាកនៅគោលដៅក្រៅប្រទេស។ ផ្លេតហ្វមទេសចរណ៍អនឡាញឈ្មោះ Qunar បាននិយាយថាបណ្តាប្រទេសនានា និងតំបន់នៅក្នុង និងនៅជិតអាស៊ីកណ្តាល និងនៅអឺរ៉ុបគឺជាជម្រើសដ៏ក្តៅគគុក ជាមួយនឹងការកក់ជើងហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបមើលឃើញកំណើនបីដងពីមួយឆ្នាំទៅមួយឆ្នាំនៅលើផ្តេតហ្វមនេះ។ ការលក់ជើងហោះហើរឆ្ពោះទៅកាន់គោលដៅអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេស ហុងគ្រី អៀរឡង់ អេស្ប៉ាញ និងក្រូអាស៊ី បានកើនឡើងទ្វេដងនៅ លើផ្លេតហ្វមQunar ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

ការធ្លាក់ចុះរូបិយប័ណ្ណនាពេលថ្មីៗនេះនៃប្រាក់យ៉េនរបស់ជប៉ុនបានធ្វើឱ្យប្រទេសចិនក្លាយជាជម្រើសកំពូលមួយសម្រាប់អ្នកធ្វើដំណើរចិន ដែលបានទៅទស្សនាកម្សាន្ត និងដើរទិញឥវ៉ាន់។ គោលដៅទេសចរណ៍ក្រៅប្រទេសដែលពេញនិយមជាប្រពៃណីដូចជាប្រទេសថៃ និងសិង្ហបុរីក៏ត្រូវបានអ្នកធ្វើដំណើរចិនជាច្រើនទៅទស្សនាផងដែរក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

លោក Qi Chunguang អនុប្រធានវិបផតថលទេសចរណ៍ Tuniu ​បាននិយាយថា៖ «ភាពពេញនិយម ​នៃគោលដៅទេសចរណ៍ក្រៅប្រទេសដែលមានរយៈពេលធ្វើដំណើរខ្លីជាងការរំពឹងទុករបស់យើង។ ខ្ញុំគិតថាហេតុផលចម្បងគឺការបន្ថែមជើងហោះហើរអន្តរជាតិ គោលនយោបាយទិដ្ឋាការដែលកាន់តែងាយស្រួលសម្រាប់ប្រជាជនចិន និងរយៈពេលនៃថ្ងៃឈប់សម្រាកកាន់តែយូរ» ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ១១ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៤៦ នាទីutes មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម៥៩ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម