សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងថ្មី ២១ជាមួយទុនវិនិយោគជាង ៣០០ លានដុល្លារ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅក្នុងខែមេសា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ២១ និងគម្រោងពង្រីកផលិតកម្ម១ គម្រោង ដែលមានទុនវិនិយោគសរុប ៣០៩ លានដុល្លារ និងអាចបង្កើតការងារបាន ២៣ ពាន់កន្លែង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចេញផ្សាយនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង មានគម្រោងវិនិយោគចំនួន ១៤ គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគប្រមាណ ៩ លានដុល្លារ និងគម្រោងចំនួន ៨ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទុវិនិយោគប្រមាណជាង ២០០ លានដុល្លារ។
នៅក្នុងខែមេសា ឆ្នាំ ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកសរុបរហូតដល់ទៅ ៩៨ ភាគរយ នៃទុនវិនិយោគសរុប។
កាលពីថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ លោក ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នេះ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពថ្មីៗ និងផ្តល់អនុសាសន៍ណែនាំនានា ដល់ក្រុមការងារបច្ចេកទេសឌីជីថលលើការងារធ្វើទំនើបកម្មប្រព័ន្ធ QIP Online ធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះធានាបានបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាម CDC។
CDC ថា៖«ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ខ្លួន ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញ»។
គម្រោងធ្វើទំនើបកម្មប្រព័ន្ធ QIP Online នេះ ជាគម្រោងសំខាន់មួយ ជាចក្ខុវិស័យវែងឆ្ងាយ និងជាការយកចិត្តទុកដាក់ខ្ពស់រដ្ឋាភិបាល ដើម្បីជំរុញចក្ខុវិស័យឌីជីថលូបនីយកម្មក្នុងស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុវត្តស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ៖«ប្រព័ន្ធ QIP Online នឹងជួយសម្រួលដល់ការចុះបញ្ជីរបស់អ្នកវិនិយោគ កាត់បន្ថយភាពស្មុគស្មាញទាំងឡាយ និងមិនត្រូវឱ្យអ្នកវិនិយោគវេចឯកសារទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះឡើយ គឺអាចធ្វើនៅគ្រប់ទីកន្លែងជាមួយប្រព័ន្ធនេះ។ ការរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអនឡាញនេះនឹងរួមចំណែកទាក់ទាញអ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត»។
នៅត្រីមាសទី០១ ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង រួចមកហើយ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាមេរិក មានការកើនឡើង ៦៧ គម្រោង ស្មើនឹង ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលអាចបង្កើតការងារជាង ១០៧ ពាន់កន្លែង៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ