សេដ្ឋកិច្ច
ពាណិជ្ជករថារំពឹងថា តម្លៃមាសនឹងស្ថិតក្នុងរង្វង់ ២ ៥០០ដុល្លារក្នុង១អោននៅឆ្នាំនេះ ចំពេលដែលមានការទិញលក់យ៉ាងគំហុក
ពាណិជ្ជករមាសក្នុងប្រទេសថៃនិយាយថាតម្លៃមាសពិភពលោកនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកតម្លៃ២ ៥០០ដុល្លារក្នុងមួយអោនក្នុងឆមាសទី២ក្នុងឆ្នាំ ២០២៤នេះ បន្ទាប់ពីបានធ្លាក់ចុះក្រោម ២ ៣០០ ក្នុង១អោនកាលពីពេលថ្មីៗនេះ ទោះបីជាតម្លៃទីផ្សារទាបជាងការរំពឹងទុកពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកអាចនឹងធ្វើឡើងប្រហែលពីរដងក្នុងឆ្នាំនេះ ធ្លាក់ចុះពី ៣ទៅ ៤ដងកាលពីមុន។

លោក Jitti Tangsithpakdi ប្រធានសមាគមពាណិជ្ជករមាសបានលើកឡើងពីការបន្តទិញលោហៈមានតម្លៃនេះដោយធនាគារកណ្តាលពិភពលោក ខណៈដែលមាសកំពុងតែមានការផ្គត់ផ្គង់យ៉ាងតឹងរ៉ឹង។
លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖« កាលពីដើមយើងរំពឹងថាធនាគារកណ្តាលអាមេរិកនឹងទម្លាក់អត្រាការប្រាក់ពី ៣ ទៅ ៤ ដងក្នុងឆ្នាំនេះ ដើម្បីជំរុញឱ្យតម្លៃមាសពិភពលោកកើនឡើងដល់ ២ ៥០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ។ ឥឡូវនេះការកាត់បន្ថយមួយ ឬពីរដងទំនងជាអាចនឹងកើតមាន ហើយយើងរំពឹងថាមាសពិតជានឹងឡើងដល់តម្លៃ ២ ៤០០ ដុល្លារ និងក៏អាចហក់ឡើងដល់ ២ ៥០០ដុល្លារផងដែរ»។
ការអត្ថាធិប្បាយរបស់លោក Jitti បានកើតឡើងនៅពេលដែលមាសស្ថិតនៅតម្លៃថេរគឺ ២ ២៩៩,៤៩ ដុល្លារ ក្នុងមួយអោនកាលពីថ្ងៃសុក្រ បន្ទាប់ពីបានធ្លាក់ចុះជាង ១% កាលពីសប្តាហ៍មុន ដោយសារមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅត្រឹម ២ ៣០៩,២០ ដុល្លារក្នុង១អោន។

តម្លៃបានធ្លាក់ចុះជាង ១៣០ដុល្លារ ក្នុង១អោន បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុតគឺ ២ ៤៣១,២៩ ដុល្លារក្នុងខែមេសា។
លោកបានមានប្រសាសន៍ថា៖« ការខាតបង់តម្លៃនាពេលថ្មីៗនេះត្រូវបានជំរុញជាចម្បងដោយការលក់ដ៏ស្លន់ស្លោ ជាពិសេសអ្នកដែលបានទិញមាសនាពេលអនាគតដោយមានការរំពឹងទុកថានឹងទទួលបានប្រាក់ចំណេញ។ ឥឡូវនេះយើងកំពុងមើលឃើញថាវាអាចនៅក្នុងតម្លៃ ២ ២៧៥ដុល្លារ»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ