Connect with us

សេដ្ឋកិច្ច

PetroVietnam ​រកឃើញអណ្តូងប្រេងថ្មី២ដែលអាចនឹងទាញប្រេងឆៅបានចំនួនជាង១០០​ លានបារ៉ែល

បានផុស

នៅ

ក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម PetroVietnam បាន​រកឃើញអណ្តូងប្រេងថ្មីចំនួន២ដែល​អាចទាញប្រេងសរុបចំនួន ១០០,៥ លានបារ៉ែល​។ នេះបើយោងតាម​នាយកដ្ឋាន​ផលិតកម្មនិងរុករក ​PVEP បាននិយាយកាលពីថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះមានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេងរបស់ប្រទេសវៀតណាម ដែលបាននិងកំពុងតស៊ូក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះនៃការបម្រុងទុក ចំពេលមានការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ។

PVEP បាននិយាយថា ការខួងអណ្តូង R79 នៅតំបន់ Rong Field ក្នុងប្លុក 09-1 នៅភាគអាគ្នេយ៍ប្រទេសវៀតណាមបានរកឃើញទុនបម្រុងដំបូងចំនួន ១៦,៥ លានធុងនៃប្រេងឆៅ។

សម្រាប់អណ្តូងថ្មីនេះនឹងប្រតិបត្តិការដោយក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម-រុស្ស៊ី។

ការរកឃើញផ្សេងទៀតគឺនៅអណ្តូង BA-1X នៅ Bock PM3 CAA នៅភាគខាងត្បូងប្រទេសវៀតណាម ជាមួយនឹងសមត្ថភាពដំបូងចំនួន ៨៤ លានបារ៉ែល។ នេះបើតាម PVEP ដែលកាន់កាប់ភាគហ៊ុន 30 ភាគរយនៅក្នុងប្លុកនេះ។ ការផលិតនៅ BA-1X បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែឧសភាដែលអាចទាញបានប្រេងឆៅចំនួន ២ ១០០ ​ធុងក្នុងមួយថ្ងៃ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ទិន្នផលប្រេងឆៅរបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៣,៦ ភាគរយដែលកាលពីពីឆ្នាំមុនរកបាន២,៧៨លានតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ ២៣០
សន្តិសុខសង្គម៣ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ត្រៀមដកទណ្ឌកម្មចេញខ្លះពី រុស្ស៊ី

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានរដ្ឋសភា៖ បុរសទាន់សម័យត្រូវលើកកម្ពស់និងផ្ដល់ភាពអង់អាចដល់ស្ត្រី

ជីវិតកម្សាន្ដ១០ នាទីutes មុន

ទស្សនិកជនហាក់ភ្ញាក់ផ្អើល ពេល Miley បង្ហាញមុខមាត់ថ្មី ក្នុងកម្មវិធី Oscar ខុសពីរាល់ដង

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម