សេដ្ឋកិច្ច
តម្លៃដំឡូងមី បន្តធ្លាក់ចុះ ខណៈអាកាសធាតុកើនឡើងកម្ដៅខ្លាំង
តម្លៃទីផ្សារដំឡូងមី នៅតែបន្ដធ្លាក់ចុះជាបណ្ដើរៗ ខណៈអាកាសធាតុកើនឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗ ដែលវានាំឱ្យ ការដាំដំឡូងមី របស់កសិករ ត្រូវរលួយដើមងាប់អស់ជាច្រើន ដោយតែខ្វះទឹកសម្រាប់ស្រោចស្រព។

លោក អិល ឈិញ ប្រធានសមាគម កសិករដំឡូងមីខ្មែរ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សម្រាប់ឆ្នាំនេះ ដំឡូងមី មិនទទួលបានទិន្នផលល្អដូចឆ្នាំមុនៗនោះទេ ចំណែកតម្លៃវិញក៏ធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបណ្ដាមកពីអាកាសធាតុកើនឡើងកម្ដៅខ្លាំង នាំឱ្យដំណាំដំឡូងមី របស់កសិករត្រូវងាប់ដើម និងរលួយអស់ជាច្រើន ស្របពេលដែលការចំណាយដើមផលិត ក៏ត្រូវចំណាយខ្ពស់ ក្នុងនោះមានដូចជា៖ ថ្លៃដើមពូជ ប្រេងនិងជីជាដើម។ លោក បន្តទៀតថា ទាក់ទងនឹងតម្លៃដំឡូងមី នាពេលបច្ចុប្បន្ននេះ ក្នុងតំបន់ ខាងក្បែរប្រទេសថៃ តម្លៃស្ងួត ៦៨០រៀល ដល់ ៧០០រៀល ក្នុងគីឡូក្រាម ចំពោះដំឡូងមីស្ងួតដាច់ និងតម្លៃដំឡូងមីស្រស់វិញ លក់ចេញបានត្រឹមតែ ២២០រៀល។

លោក អិល ឈិញ បន្ថែមទៀតថា សម្រាប់នៅតាមខេត្តមួយចំនួន នៅខាងក្បែរ ប្រទេសវៀតណាមវិញ តម្លៃដំឡូងមីស្រស់ លក់ចេញបានក្នុង១គីឡូក្រាម ៣៧០រៀល ហើយកាត់ភាគរយចន្លោះ ពី ១៨% ដល់ ៣០% ទៅលើការនាំចេញ ដែលទីផ្សារធំ មានតែប្រទេសថៃ និង វៀតណាម តែប៉ុណ្ណោះ។
យ៉ាងណាមិញ យិន ចំណាន កសិករដាំដំឡូងមី ស្ថិតស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី តាមរយៈប្រព័ន្ធទូរសព្ទថា ឆ្នាំនេះ លោក និងកសិករផ្សេងទៀត មិនទាន់ហ៊ានដាំដំឡូងមី នៅឡើយទេ នេះក៏ដោយសារតែ អាកាសធាតុកើនឡើងកម្ដៅខ្លាំង និងមិនទាន់មានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់ការដាំដំណាំដំឡូងមី ក្នុងឆ្នាំនេះ។ លោក បន្តថា ដំណាំដំឡូងមី ជាដំណាំមួយប្រភេទ ដែលត្រូវការទឹកគួរសម ដើម្បីដាំវាឱ្យបានផលល្អ ប៉ុន្ដែដោយសារតែអាកាសធាតុប្រែប្រួល និងកើនឡើងកម្ដៅខ្លាំងថែមទៀមនោះ ទើបលោកគិតថារងចាំមើលពេលមានភ្លៀងធ្លាក់បន្ដិចសិន ទើបសម្រេចចិត្តដាំថាឡើងវិញ។

ចំណែក កសិករ ស្ថិតនៅខេត្តបាត់ដំបង លោក ឡោ វ៉ាន់ដា ក៏បាន ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា ស្របពេលដែលតម្លៃដំឡូងមី មានការធ្លាក់ថ្លៃខ្លាំង និងដោយសារការប្រែប្រួលនៃអាកាសធាតុ ផងនោះ លោកក៏មិនទាន់សម្រេចចិត្តដាំដំឡូងមី ឡើងវិញដែរ។ ម្យ៉ាងដោយសារតែ លោកទើបតែប្រមូលផលដំឡូងមី លក់ចេញមិនសូវបានថ្លៃ បានត្រឹមតែរួចថ្លៃដើម ម្ល៉ោះហើយលោកគិតថា មិនទាន់ចង់ដាំដំណាំដំឡូងមី នេះបន្តទៅទៀត ដោយរងចាំមើលអាកាសធាតុចុះត្រជាក់វិញ និងតម្លៃដំឡូងមី បានតម្លៃដូចឆ្នាំមុនៗ សិន ផងដែរ៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង