Connect with us

សេដ្ឋកិច្ច

​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ផ្ដល់ប្រាក់កម្ចី​ជាង ​៥ ពាន់លានដុល្លារ​គិតត្រឹមត្រីមាសទី១

បានផុស

នៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ផ្ដល់ប្រាក់កម្ចី​ឥណ​ទាន​ក្នុងទំហំ​ប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ ២០២៤ មានកំណើនប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ទោះបីជាស្ថានភាពសេដ្ឋកិច្ចហាក់មានកំណើនយឺតក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កាំង តុងងី ​អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​មានប្រសាសន៍ថា ស្ថានភាពនៃការផ្ដល់ប្រាក់កម្ចីឥណទានមិនមានការប្រែប្រួលណាស់ណាទេ ប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ដោយសារកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។

លោកថា សម្រាប់​តែវិស័យមីក្រូហិរញ្ញវត្ថុ ​ទំហំប្រាក់កម្ចីមានជាង ៥ ពាន់លានដុល្លារ និងមានចំនួនអតិថិជនជាង ១,៥ លាននាក់ និងប្រាក់បញ្ញើប្រមាណជាង ២ ពាន់លានដុល្លារ ដែលមានអតិថិជនជាង ២ លានគណនី។

​លោក កាំង តុងងី ​បញ្ជាក់ថា ​ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២៤នេះ ​ការសងត្រឡប់របស់អតិថិជន​មាន​ការយឺតយ៉ាវជាងពេលធម្មតា ​គឺកើនឡើងប្រមាណ ៧ ភាគរយ ​ដោយសារតែវិបត្តិសេដ្ឋកិច្ច។

​ឥណទាន​ដែលប្រើច្រើនជាងគេ ​គឺទៅលើឥណទានគ្រួសារ ដែលមានជាង ៣០ ភាគរយ ​ទី២ ឥណទានលើវិស័យកសិកម្ម និងឥណទានលក់រាយ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (CBC) គិតត្រឹមដំណាច់ឆ្នាំ ​២០២៣ ប្រជាពលរដ្ឋកម្ពុជាជិត ៥ លាននាក់ ​កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ ពាន់លាន​ដុល្លារ។​

​ក្នុងចំណោមសមតុល្យឥណទាន​ដែលមាន ៥៧,៦ ពាន់​លានដុល្លារ​ក្នុង​​​ឆ្នាំ​២០២៣នោះ គឺ​ជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅ​ឱ្យប្រជាជន​នៅរាជ​ធានី-ខេត្តចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តសៀមរាប។​ 

នៅភ្នំពេញ មានទំហំឥណទាន​ច្រើន​ជាង​គេ រហូតដល់ជាង ២៨,៥ ពាន់លានដុល្លារ និង​​ស្មើ​នឹង​​ ៥០ ​​ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើ​ប្រាស់​កម្ចីចំនួន​៦៧,៧​ ម៉ឺននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម