Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបាន ៧២៨ លានដុល្លារ ក្នុងមួយឆ្នាំពីការនាំចេញដំឡូងមី

បានផុស

នៅ

កម្ពុជាអាចរកចំណូលបាន៧២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំពីផលិតផលដំឡូងមី ដែលត្រូវបានដាំដុះលើទំហំផ្ទៃដីជាង៦០០,០០០ហិកតា និងទទួលបានទិន្នផល១២លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនេះ កម្ពុជាបានអនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ នៃគោលនយោបាយជាតិស្ដីពីដំឡូងមី កម្ពុជានាំចេញដំឡូងមីចេញទៅលក់នៅក្រៅប្រទេសបានចំណូល ៧២៨លានដុល្លារអាមេរិក ក្នុងមួយឆ្នាំកាលពីឆ្នាំ២០២០កន្លងទៅ ដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម។

ប្រទេសចិន ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលម្សៅមីមិនទាន់កែឆ្នៃច្រើនជាងគេនៅលើពិភពលោក។ ចំណែក ប្រទេសដែលនាំចូលម្សៅមីកែឆ្នៃរួចច្រើនជាងគេមានដូចជា ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

នៅក្នុងពិធីប្រកាសសម្ភោធដាក់ឱ្យប្រើប្រាស់គោលនយោបាយនេះ កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្ដិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ «ដំឡូងមីគឺជាដំណាំគន្លឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ដើម្បីទាញយកប្រយោជន៍ពេញលេញនាពេលអនាគត ចាំបាច់ត្រូវកែលម្អខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាព និងការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីច្បាមយកឱកាសទីផ្សារថ្មីៗ។»

លោក ប៉ាន សូរស័ក្ដិ   បានបន្តថា គោលនយោបាយនេះនឹងធ្វើឱ្យដំឡូងមីក្លាយជាដំណាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅកម្ពុជា និងជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ច សំដៅចូលរួមវិភាគទានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០៣០ និង ២០៥០។

ប្រជាជនកម្ពុជានៅជនបទប្រមាណជាង ៩០,០០០ គ្រួសាររស់នៅក្នុងខេត្តចំនួន១៣កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗដូចជាដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។

កន្លែងប្រមូលទិញផលិតផលដំឡូងមីនៅកម្ពុជាមានចំនួន៥៥០កន្លែង ភាគច្រើនស្ថិតនៅក្នុងខេត្តចំនួនប្រាំដូចជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងត្បូងឃ្មុំ។

តម្រូវការម្សៅដំឡូងមីពិភពលោកត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិត១.៩ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៧-២០២២ ដែលបរិមាណរបស់វានឹងកើនដល់៧.៤លានតោននៅឆ្នាំ២០២២។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ IMARC Group ទីផ្សារម្សៅមីពិភពលោកនឹងមានកំណើន ៧.៥ លានតោននៅឆ្នាំ២០២៣ កំណើន៧.៧លានតោននៅឆ្នាំ២០២៤ និង៧.៨លានតោននៅឆ្នាំ២០២៥។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

Sokha Hotels

ព័ត៌មានពេញនិយម