សេដ្ឋកិច្ច
កម្ពុជា-ហ្វីលីពីនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា(DTA) នៅខែតុលាក្រោយបញ្ចប់ការចរចាកាលពីពេលថ្មីៗនេះ
រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានបញ្ចប់សេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងDTA រវាងប្រទេសទាំងពីរក្នុងគោលបំណងពង្រឹងការដោះដូរពាណិជ្ជកម្ម និងសម្រួលយន្តការវិនិយោគ បន្ទាប់ពីភាគីទាំងពីបានចំណាយពេលជិត៧ឆ្នាំលើការចរចាជា។
កិច្ចព្រមព្រៀងពន្ធអាចនឹងត្រូវបានចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយភាគីទាំងពីរនៅក្នុងខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះពីនាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីន។

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Ralph Recto មានប្រសាសន៍ថា ការបញ្ចប់នៃ DTA នឹងកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងហ្វីលីពីន និងកម្ពុជា។
លោកបានមានប្រសាសន៍ថា៖« តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងមិនត្រឹមតែអនុវត្តតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់កិច្ចព្រមព្រៀង DTA ជាមួយបណ្តាប្រទេសនៅអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានធានាថាសិទ្ធិនៃការយកពន្ធរបស់ប្រជាជនហ្វីលីពីននៅទីនេះ និងក្រៅប្រទេសត្រូវបានរក្សា និងការពារដោយសមធម៌»។
យោងតាមនាយកដ្ឋានខាងលើនេះ លក្ខខណ្ឌនៃ DTA ថ្មីដែលបានកំណត់សម្រាប់ការចុះហត្ថលេខាក្នុងខែតុលា ផ្តល់ឱ្យថាប្រទេសទាំងពីរនឹងយល់ព្រមកាត់បន្ថយបន្ទុកនៃការយកពន្ធទ្វេដងលើបុគ្គល និងអាជីវកម្មដែលកំពុងប្រតិបត្តិការឆ្លងដែនរបស់ប្រទេសទាំងពីរ។
ក្នុងការធ្វើដូច្នេះ សន្ធិសញ្ញានឹងកាត់បន្ថយនូវឧបសគ្គនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ និងការលើកទឹកចិត្តដល់សកម្មភាពសេដ្ឋកិច្ចឆ្លងដែនរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា DTA ត្រូវបានរៀបចំឡើងដើម្បីការពារអ្នកវិនិយោគពីការយកពន្ធទ្វេរដង ហើយនឹងអនុញ្ញាតឱ្យបង់ពន្ធលើប្រាក់ចំណូលនៅពេលណាដែលបុគ្គល ឬក្រុមហ៊ុនរកប្រាក់ចំណេញ។

លោកបាននិយាយថា ការបង់ប្រាក់លើសនៅក្នុងប្រទេសកំណើតរបស់អ្នកជាប់ពន្ធនឹងត្រូវកាត់ជាទម្រង់នៃការលើកលែង ។
លោកបាននិយាយថា៖« កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករហ្វីលីពីនដោយមិនឱ្យពួកគេបង់ពន្ធទ្វេរដងលើប្រាក់ចំណេញ ហើយនឹងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទៀតផង» ។
សេចក្តីព្រាងចុងក្រោយរបស់ DTA ក៏រួមបញ្ចូលការយកពន្ធលើប្រាក់ចំណូលដែលទទួលបានដោយពលរដ្ឋ និងអ្នករស់នៅហ្វីលីពីន និងកម្ពុជា រួមជាមួយនឹងរបៀបដែលរដ្ឋបាលពន្ធរបស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទានដែលបានបង់ ស្របតាមច្បាប់ពន្ធនៅក្នុងប្រទេសទាំងពីរ។
ការចរចាស្តីពី DTA កម្ពុជា-ហ្វីលីពីន បានចាប់ផ្តើមជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ដោយកិច្ចចរចាលើកដំបូងធ្វើឡើងនៅទីក្រុងម៉ានីល។

ចាប់តាំងពីការពិភាក្សាលើកដំបូង ការចរចារជាបន្តបន្ទាប់ចំនួនបីបានកើតឡើង ដែលចុងក្រោយបំផុតនៅដើមខែមេសាឆ្នាំនេះ ដែលបានឈានដល់ការបញ្ចប់សេចក្តីព្រាងចុងក្រោយនៃ DTA ។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីខែមេសាថា កម្ពុជាកំពុងពិចារណាលើកិច្ចព្រមព្រៀងDTA ជាមួយប្រទេសចំនួនប្រាំពីរ មានដូចជា ហ្វីលីពីន (ទើបបញ្ចប់) ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអារ៉ាប់រួម។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាបានអនុវត្ត DTAs ជាមួយប្រទេសសិង្ហបុរី ចិន ថៃ ប្រ៊ុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ខតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ចិន និងតួកគីកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័ន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត